ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃព្រះរាជាណាចក្រកម្ពុជាសូមធ្វើសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បាន ទៅផ្សារទំនប់ ស្ថិតនៅផ្លូវ ៥៩៨ ក្នុងមូលដ្ឋាន សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយរាប់ ចាប់ពីថ្ងៃទី ១៥ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ផ្អែកលើមូលហេតុ( អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ស្ទើរតែរាល់ថ្ងៃ )។
ដោយអាស្រ័យហេតុនេះ ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ ហើយមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ ដែលមានទីតាំងនៅ ៖
១/.វិទ្យាល័យបាក់ទូក
២/.វិទ្យាល័យបឹងត្របែក
៣ /.មណ្ឌលសុខភាពចាក់អង្រែក្រោម
៤/.មន្ទីរពេទ្យខ្មែរ-សូវៀត
៥ /.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
រិឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]