បរទេស៖ គ្រាន់តែប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួន ក្រុមហ៊ុន LG Electronics បានផ្តល់ព័ត៌មានលម្អិតថ្មីដល់អតិថិជនដែលកំពុងប្រើទូរស័ព្ទ LG ថានឹងមានការអាប់ឌែតកម្មវិធី software។
ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូងមួយនេះបានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងផ្តល់នូវការអាប់ឌែតកម្មវិធី software រយៈពេលពី2ទៅ3ឆ្នាំ សម្រាប់អតិថិជនដែលកំពុងប្រើស្មាតហ្វូន LG។ ក្រុមហ៊ុន LG និយាយថា LG Wing, Velvet, G-series និង V-series តាំងពីឆ្នាំ2019មក នឹងទទួលបានការអាប់ឌែតប្រព័ន្ធប្រតិបត្តិការ Android រយៈពេល3ឆ្នាំ។ ចំណែកឯម៉ូឌែលឆ្នាំ2020 ដូចជា LG Stylo និង K series នឹងទទួលបានការអាប់ឌែតពីរដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជា LG ខំចេញការច្នៃប្រឌិតថ្មីៗក៏ដោយ ក៏ក្រុមហ៊ុន LG គ្រោងនឹងបញ្ឈប់អាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅចុងខែកក្កដាឆ្នាំនេះ បន្ទាប់ពីការខាតបង់អស់ជាច្រើនឆ្នាំមក។ LG បានតស៊ូប្រកួតប្រជែងដណ្តើមចំណែកទីផ្សារជាមួយនឹងក្រុមហ៊ុន Apple និង Samsung ព្រមទាំងម៉ាកចិនដូចជា Xiaomi និង Oppo ដែលកំពុងពង្រីកទីផ្សារអន្តរជាតិយ៉ាងខ្លាំង។
ប៉ុន្តែក្រុមហ៊ុន LG បាននិយាយថាខ្លួននឹងនៅតែបន្តផលិតស្មាតហ្វូនរហូតដល់ត្រីមាស2 ដើម្បីបំពេញតាមកិច្ចសន្យាជាមួយក្រុមហ៊ុនដឹកជញ្ជូននិងដៃគូ នេះមានន័យថាអតិថិជននៅតែអាចបន្តទិញទូរស័ព្ទ LG ដែលមានស្តុកបានដដែល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]