កូរ៉េខាងត្បូង៖  តារាសម្តែងស្រីកូរ៉េ Song Hye Kyo ដែលគេស្គាល់ថាជា នាង ហាន់ ជីអ៊ុន ជាតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាព តាមរយៈការសម្ដែង នៅក្នុងខ្សែភាពយន្តល្បីៗជាច្រើន ហើយក្នុងនោះផងដែរ តារាស្រីរូបនេះ ថែមទាំងមានមុខមាត់ស្អាត ទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាព បានពីមហាជនជាច្រើនផងដែរ។

ជាក់ស្ដែង នាពេលថ្មីៗនេះបានលេចលឺដំណឹង របស់តារាស្រីដ៏មានភាពល្បីល្បាញរូបនេះថានឹងត្រៀមចូលសម្ដែងរឿងថ្មីនាពេលឆាប់ៗនេះ ជាការពិតណាស់តារាស្រីកូរ៉េចខាងត្បូង Song Hye Kyo មួយរូបនេះពិតជាមានភាពល្បីល្បាញ ប្រជាប្រិយភាពយ៉ាងខ្លាំង ទៅលើទេពកោសល្យភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈ និងជីវិតឯកជន​។ លើសពីនេះអ្វីដែលពិសសេសគឺគេសង្គេត ទៅលើរូបសម្រស់ដ៏ស្រស់ស្អាតផូផង់ សាច់សរលោងគ្មានស្នាមជ្រួញសូម្បីបន្តិចបើទោះបីពេលនេះនាងមានវ័យកាន់តែជ្រេទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រលេកទៅមើលរូបសម្រស់នាងកាលពីអតីតកាលវ័យក្មេង ឃើញថាតារាស្រីរូបនេះមានសម្រស់Cute ស្រស់ស្អាត អំណោយផលតាំងពីកុមារ បើមើលទៅតាមរូបភាពនាងបានច្រមុះស្រួចតាំងពីដើម អ្វីដែលកត់សម្គាល់គឺបបូរមាត់ស្ដើង រាងហើប មើលទៅស៊ិចស៊ី បើទោះបីពេលនោះនាងមានសម្បុររាងស្រអាប់បន្តិចក៏ដោយ ពោលគឺនៅតែស្រស់ស្អាត៕

សូមទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]