ថៃ៖ មហាជនដែលនិយមតាមដានរឿងភាគថៃប្រាកដជាបានស្គាល់ជាមួយតារារូបស្រស់ Taew ដែលនាងគឺជាតារាមានប្រជាប្រិយភាពម្នាក់នៅក្នុងការសម្ដែងរឿងជាច្រើន ក្នុងនោះក៏មានរឿងមួយដែលល្បីខ្លាំងទូទាំងប្រទេសថៃនិងប្រទេសកម្ពុជា គឺរឿងព្រះម៉ែនាគី ដោយនាងសម្ដែងជាតួព្រះម៉ែនាគី។
កាលពីកន្លងទៅថ្មីនេះមានវេបផ្សាយក្នុងស្រុកមួយនៅប្រទេសថៃបានរាយការណ៍ថា Taew នាងត្រូវបានទៅធ្វើចត្តាឡីស័ក ដើម្បីស្វែងរកជំងឺកូវីដ១៩ បន្ទាប់ពីដឹងថាខ្លួនបានជាប់ពាក់ព័ន្ធនិងអ្នកដែលមានផ្ទុកជំងឺកូវីដ១៩ដោយប្រយោល ។ទាំងនេះបានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និង ហួសចិត្តជាខ្លាំង ព្រោះថានេះមិនមែនជាលើកទីមួយ ឬ លើកទីពីរសម្រាប់ នាងនោះទេ តែការធ្វើតេស្តនេះគឺជាលើកទី៦សម្រាប់នាងហើយ។
ក្នុងនោះលទ្ធផលមុនៗ Taew នាងអវិជ្ជមានជាមួយជំងឺកូវីដនេះរហូត ប៉ុន្តែការធ្វើតេស្ដលើកទី៦នេះ មិនទាន់ដឹងលទ្ធផលនៅឡើយទេ ។ មហាជនអ្នកគាំទ្រជាច្រើនបានរងចាំមើលថាលទ្ធផលលើកនេះចេញមកដូចលើកមុនឬអត់ ហើយលើកនេះមិនខុសពីលើកមុនៗទេគឺអវិជ្ជមានទៀត ដែលនេះពិតជាអស្ចារ្យខ្លាំងណាស់ រហូតគេបានផ្ដល់ងារឱ្យនាងថាគឺ ជាព្រះម៉ែនាគីមានឥទ្ធិពលខ្លាំងខ្លា ដូចដែលនាងបានសម្ដែងរឿងពិតមែន ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]