ចំណេះដឹងទូទៅ៖ ប្រជ្រុយគឺជាសំណាកតូចៗ ពណ៌ត្នោតនិង​ខ្មៅនៅលើស្បែក។ ពេលខ្លះពួកគេក៏មានពណ៌ក្រហម ពណ៌ផ្កាឈូក ពណ៌ត្នោត ឬពណ៌ស្បែកផងដែរ។ ប្រជ្រុយទាំងនោះ កកើតឡើងនៅពេលកោសិកាក្នុងស្បែកដុះជាចង្កោមនៃកោសិកា ដែលមានពណ៌ជំនួសឱ្យការរាលដាលពាសពេញស្បែកមនុស្ស។

គេជឿថាសញ្ញាណសម្គាល់ប្លែកៗ ដែលរកឃើញលើរាងកាយមនុស្សអាចផ្តល់នូវការយល់ដឹងអំពីបុគ្គលិកលក្ខណៈនិងអនាគតរបស់បុគ្គលម្នាក់ៗ។ ឥទ្ធិពលនៃប្រជ្រុយលើអនាគតសំណាងនិងបុគ្គលិកលក្ខណៈរបស់អ្នកក៏ត្រូវបានសម្រេច ដោយសារទីតាំងរបស់ប្រជ្រុយលើរាងកាយរបស់អ្នកដែរ។ ខាងក្រោមនេះ គឺជាលក្ខណៈនៃប្រជ្រុយមួយចំនួននៅលើរាងកាយរបស់មនុស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រជ្រុយនៅលើក

ប្រសិនបើអ្នកមានប្រជ្រុយត្រង់កខាងស្ដាំ ៖ ជាអ្នកមានទ្រព្យសម្បត្តិច្រើនមហាជោគជ័យ ហើយមាន យសសក្ដិល្អ មានគេជួយជ្រោមជ្រែក។

ប្រជ្រុយនៅលើស្មា

ប្រសិនបើអ្នកមានប្រជ្រុយនៅលើស្មា អ្នកជាមនុស្សមានបុគ្គលិកលក្ខណៈដែលចេះគិតពិចារណាល្អិតល្អន់ និង ទន់ភ្លន់។ ប្រសិនអ្នកប្រជ្រុយនៅលើស្មាខាងឆ្វេង អ្នកគឺជាមនុស្សដែលមានអំណត់ និង មហច្ឆិតាប្តូរផ្តាច់ចំពោះគោលដៅរបស់អ្នក។ ប្រសិនជាប្រជ្រុយនៅលើស្មាស្តាំ អ្នកនោះគឺជាមនុស្សក្លាហាន និង ឆ្លាតវាងវៃ។

ប្រជ្រុយនៅលើទ្រូង​

សម្រាប់បុរសនារីណា មានប្រជ្រុយនៅលើទ្រូង អ្នកនោះគឺមានគំនិតប្រាជ្ញាវាងវៃ និង ពួកគេតែងនាំមុខអ្នកដទៃជានិច្ចក្នុងការការដឹកនាំ។ មនុស្សដែលមានប្រជ្រុយត្រង់ចំណុចនេះ គឺមានចិត្តស្មោះត្រង់ជាមួយមិត្តភក្តិ និង សាច់ញាតិរបស់ពួកគេផងដែរ។

ប្រជ្រុយនៅលើខ្នង

ប្រសិនអ្នកមានប្រជ្រុយនៅលើខ្នង អ្នកនោះនឹងមានជីវភាពរស់នៅល្អ។ មនុស្សដែលមានប្រជ្រុយនៅលើខ្នង តែងមានទំនាក់ទំនងល្អជាមិត្តភក្តិ និងសាច់ញាតិរបស់គេ។

ប្រជ្រុយត្រង់ក្បាលពោះ

ប្រសិនអ្នកមានប្រជ្រុយត្រង់កាលពោះ អ្នកនោះមានបញ្ហាសោកសៅច្រើននៅក្នុងរឿងស្នេហា តែអ្នកជាមនុស្សរកលុយបានច្រើន។ ប្រសិនបើប្រជ្រុយនៅផ្នែកខាងឆ្វេង អ្នកជាមនុស្សខ្ជិល និង មានភាពច្រណែនឈ្នានីសច្រើន។ ប្រសិនជាប្រជ្រុយនៅចំកណ្តាលពោះ អ្នកជាមនុស្សមានជីវិតល្អ។

ប្រជ្រុយនៅកដៃ

ប្រសិនបើអ្នកដែលមានប្រជ្រុយត្រង់កដៃ អ្នកនោះជាមនុស្សមានសមត្ថភាព ពីធម្មជាតិ ដែលនាំទៅរក ភាពជោគជ័យក្នុងជីវិត។

ប្រជ្រុយត្រង់កែងដៃ

ប្រសិនបើអ្នកមានប្រជ្រុយត្រង់កែងដៃ អ្នកជាមនុស្សដែលជួបប្រទះនឹងភាពជោគជ័យ និងទ្រព្យសម្បត្តិច្រើន។ ហើយអ្នកក៏មានទំនោរនឹងទំនាក់ទំនងល្អច្រើនជាមួយអ្នកដទៃ។

ប្រជ្រុយត្រង់កំប៉េះគូថ

ប្រសិនបើអ្នកមានប្រជ្រុយត្រង់កំប៉េះគូថ គឺជាសញ្ញាល្អបង្ហាញថា អ្នកណាមានប្រជ្រុយត្រង់កំប៉េះគូថនេះ គឺជាមនុស្សមានភាពឈ្លាសវៃ បញ្ញាស្មារតីល្អ និង ពោរពេញដោយការច្នៃប្រឌិត  ហើយអ្នកនឹងទទួលបានការគោរពពីអ្នកដទៃចំពោះអ្វីដែលអ្នកធ្វើ និង មានលាភសំណាងទ្រព្យសម្បត្តិច្រើនផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]