រាជធានីភ្នំពេញ ៖ មុននេះបន្តិច ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ សេចក្តីណែនាំ ស្តីពី វិធានការសម្រាប់មន្ត្រីអប់រំ បម្រើការនៅតាម អង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃ ជំងឺកូវីដ១៩ ដែលក្នុងនោះ បានចែងយ៉ាងច្បាស់ថា ៖

  • រាល់ការងាររដ្ឋបាលទាំងអស់ ត្រូវអនុវត្តតាមប្រព័ន្ធអនឡាញ ទាំងស្រុង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • មន្ត្រីអប់រំ ទាំងអស់ត្រូវបំពេញការងារ នៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ
  • គ្រប់អង្គភាពទាំងអស់ មិនចាំបាច់រៀបចំវេនការងារ ឫមន្ត្រីប្រចាំការ
  • អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ ជាប្រចាំអំពី ស្ថានភាពសុខភាពរបស់មន្ត្រី
  • ករណីមានការសង្ស័យ ឫសភាពមិនប្រក្រតី ដែលជារោគសញ្ញា នៃជំងឺកូវីដ១៩ ត្រូវរាយការណ៍ ឫទូរស័ព្ទទៅលេស ១១៥ ជាបន្ទាន់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]