ថៃ៖ ជឿជាក់ថា​ ប្រិយមិត្តអ្នកគាំទ្រភាគច្រើន ប្រាកដជាបានស្គាល់ច្បាស់មកហើយពី តារាវ័យក្មេងភេទទីបី នាង Yoshi Rinrada ដែលត្រូវបានគេស្គាល់ថា រូបនាងជាតារាភេទទីបីដែលមានសម្រស់ស្អាតដាច់គេ អាចនិយាយបានសឹងតែស្អាតដូចស្រី១០០%ទៅហើយ។

ដោយឡែក នាពេលបច្ចុប្បន្ន តារាភេទទីបីរូបនេះកំពុងតែទទួលបានប្រជាប្រិយភាព ការគាំទ្រយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ នៅក្នុងការងារសិល្បៈមិនថា សម្ដែងខ្សែភាពយន្ត ថតស្ពតឬកម្មវិធីនានាភាគច្រើនតែងឃើញមានវត្តមានតារារូបនេះជានិច្ច។ លើសពីនេះ អ្វីដែលធ្វើឲ្យតារាភេទទីបីវ័យក្មេងរូបនេះ ទទួលបានប្រជាប្រិយភាពលើសពីសម្ថភាពរបស់នាងនោះ គឺរូបសម្រស់របស់នាងផ្ទាល់តែម្ដង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាពេលងថ្មីៗនេះនាងបានបង្អួតសម្រស់នៅលើ Instagram ដ៏ស្រស់ផូផង់  មុខមាត់Cute ច្រមុះស្រួចដូចកូនកាត់គួរឲ្យទាក់ទាញ អមជាមួយនឹងឈុតស៊ិចស៊ី ពណ៌បៃតងខ្ចីលាយ ផ្កាឈូក បញ្ចេញសាច់សរលោងស្រមោចវារជ្រុះ បូករួមរាងស្រលូនតូចច្រលឹង រឹតតែទាក់ទាញខ្លាំងឡើង។ 

ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង បានធ្វើបុរសៗមិនតិចទេដែលបានលង់នឹងនាង ថែមទាំងមានអ្នកសរសើរថាស្រីៗល្មមៗសុំចាញ់និងសម្រស់តារាភេទទីបីមួយរូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Yoshi Rinrada
Yoshi Rinrada
Yoshi Rinrada
Yoshi Rinrada
Yoshi Rinrada
Yoshi Rinrada
Yoshi Rinrada

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]