សមាគមសុខភាពបេះដូងអាមេរិកលើកឡើងថាភាគច្រើនបញ្ហាលើសសម្ពាធឈាមមិនមានចេញរោគសញ្ញានោះទេ។
ដើម្បីដឹងថាយើងមានសម្ពាធឈាមខ្ពស់ឬយ៉ាងណា គឺមានតែការវាស់សម្ពាធឈាមដោយគ្រូពេទ្យ ឬវាស់ដោយខ្លួនឯងនៅផ្ទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. លទ្ធផលនៃការវាស់សម្ពាធឈាម
មុននឹងឈានដល់លទ្ធផលវាស់សម្ពាធឈាម យើងត្រូវចេះអានលេខនៅលើឧបករណ៍វាស់ជាមុនសិន។ ឧទាហរណ៍ថាពេលវាស់សម្ពាធឈាម យើងបានឃើញលទ្ធផល១២០/៨០មិលីម៉ែត្របារ៉ត។ លេខ១២០គេហៅថាលេខsystolic និង៨០គេហៅថាលេខdiastolic ។
សមាគមសុខភាពបេះដូងអាមេរិកបញ្ជាក់ថា៖
- សម្ពាធឈាមធម្មតា៖ លេខSystolic នៅក្រោម១២០ និងលេខ diastolic នៅក្រោម៨០
- សម្ពាធឈាមខ្ពស់ជាងធម្មតា៖ លេខSystolic នៅចន្លោះ១២០-១២៩ និងលេខ diastolic នៅក្រោម៨០។
- សម្ពាធឈាមខ្ពស់កម្រិត១៖ លេខSystolic នៅចន្លោះ១៣០-១៣៩ និងលេខ diastolic ចន្លោះ៨០-៨៩។
- សម្ពាធឈាមខ្ពស់កម្រិត២៖ លេខSystolic នៅ១៤០-ខ្ពស់ជាងនេះ និងលេខ diastolicនៅ៩០ ឬលើសពីនេះ។
- សម្ពាធឈាមក្នុងកម្រិតគ្រោះថ្នាក់៖ លេខSystolicខ្ពស់ជាង១៨០ និងលេខ diastolicខ្ពស់ជាង១២០។
សម្រាប់អ្នកមានសម្ពាធឈាមក្នុងកម្រិតគ្រោះថ្នាក់ត្រូវប្រញាប់ស្វែងរកការសង្គ្រោះពីគ្រូពេទ្យជាបន្ទាន់។ ដូចគ្នាដែរ អ្នកមានសម្ពាធឈាមខ្ពស់នៅដំណាក់កាលដំបូងៗ ក៏អាចប្រឈមនឹងកើតមានបញ្ហាសម្ពាធឈាមខ្ពស់ទៅថ្ងៃខាងមុខផងដែរ។
២. មូលហេតុលើសសម្ពាធឈាម
ការមានកម្រិតជាតិស្ករខ្ពស់ក្នុងឈាមអាចនាំឲ្យមានការកកើតខ្លាញ់នៅក្នុងសរសៃឈាម និងធ្វើឲ្យសរសៃឈាមចង្អៀត។ ដូចនេះ នៅពេលសរសៃឈាមកាន់តែចង្អៀត សម្ពាធក៏កើនឡើងកាន់តែខ្លាំងដែរ។
ដូចគ្នាដែរ កាលណាសរសៃឈាមរងសម្ពាធកាន់តែខ្លាំង ការបញ្ជូនឈាមទៅកាន់កន្លែងសំខាន់ៗនៃរាងកាយក៏ពិបាកដូចគ្នា ដែលការណ៍នេះអាចធ្វើឲ្យភ្នែក ជើង និងបេះដូង ប្រឈមនឹងហានិភ័យផ្សេងៗ។ អ្នកមានសម្ពាធឈាមខ្ពស់ អាចប្រឈមនឹងជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
កត្តាប្រឈមកើតមានបញ្ហាលើសសម្ពាធឈាម៖
- អាយុ
- គ្រួសារមានប្រវត្តិលើសសម្ពាធឈាម
- របបអាហារសម្បូរជាតិប្រៃ
- លើសទម្ងន់
- មិនសូវបញ្ចេញពលកម្ម
- ជក់បារី
- ផឹកគ្រឿងស្រវឹងច្រើន
- ស្ត្រេសច្រើន
- ផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនពេក
ការផ្លាស់ប្តូររបៀបរបបរស់នៅអាចជួយយើងការពារខ្លួនពីបញ្ហាលើសសម្ពាធឈាមនេះបាន។
៣. វិធីធ្វើឲ្យសម្ពាធឈាមនៅទាប
ការផ្លាស់ប្ដូររបៀបរបបរស់នៅអាចជួយឲ្យសម្ពាធឈាមរបស់យើងចុះនៅកម្រិតធម្មតាបាន។ យ៉ាងណា ក៏នៅមានមនុស្សខ្លះត្រូវការប្រើថ្នាំតាមវេជ្ជបញ្ជាដើម្បីធ្វើឲ្យសម្ពាធឈាមវិលមករកសភាពធម្មតាវិញ។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនជួយឲ្យសម្ពាធឈាមវិលមករកសភាពធម្មតាវិញ៖
- រក្សាទម្ងន់នៅថេរល្អ
- ហាត់ប្រាណបែបអារ៉ូបិក ឬដើរឲ្យបាន៣០ទៅ៤០នាទីក្នុងមួយថ្ងៃ
- កាត់បន្ថយអំបិលក្នុងរបបអាហារ
- ឈប់ជក់បារី
- ផឹកគ្រឿងស្រវឹងក្នុងកម្រិតតិចតូច
- កុំផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនពេក
- រកវិធីដោះស្រាយបញ្ហាស្ត្រេស
- កាត់បន្ថយអាហារសម្បូរខ្លាញ់
- ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]