បរទេស៖ ក្រុមហ៊ុន Neuralink របស់លោក Elon Musk ដែលជាក្រុមហ៊ុនមួយផ្តោតលើការស្រាវជ្រាវផ្នែក mind control បានបញ្ចេញវីដេអូថ្មីមួយបង្ហាញពីសត្វស្វាលេងហ្គេមវាយពីងប៉ុង ដោយប្រើតែខួរក្បាលរបស់វាបញ្ជា។

នៅក្នុងវីដេអូខាងក្រោម Neuralink បង្ហាញពីការចាប់សកម្មភាព baseline data របស់ខួរក្បាលស្វាមួយក្បាលឈ្មោះ Pager ដែលប្រើឈីបក្នុងខួរក្បាលរបស់វាលេងហ្គេមលើអេក្រង់ ហើយវាបានប្រើដៃរបស់វាកាន់ joystick ដើម្បីរំកិលវត្ថុដែលនៅក្នុងហ្គេម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយប្រើ baseline data នេះ ក្រុមហ៊ុន Neuralink អាចសិក្សាលើសកម្មភាពដែលស្វា Pager បង្វិល joystick ហើយនៅទីបំផុតគេអាចព្យាករណ៍ថាវានឹងធ្វើអ្វីបន្ទាប់ទៀតបានយ៉ាងត្រឹមត្រូវ មុនពេលដែលស្វានេះបង្វិល joystick ទៅទៀត។

បន្ទាប់មកក្រុមអ្នកស្រាវជ្រាវបានដក​ joystick នោះចេញទាំងស្រុង ហើយនៅទីបំផុតស្វា Pager លែងត្រូវការដៃរបស់វាដើម្បីរំកិលវត្ថុក្នុងហ្គេម ហើយវាបានគ្រប់គ្រងសកម្មភាពនៅក្នុងហ្គេមទាំងស្រុងដោយប្រើតែខួរក្បាលវាប៉ុណ្ណោះ។ 

រូបភាព

វីដេអូថ្មីនេះ បញ្ជាក់កាន់តែច្បាស់ពីទិសដៅរបស់បច្ចេកវិទ្យា ដែលនឹងឈានទៅរកការដាក់ឈីបក្នុងខួរក្បាលរបស់មនុស្ស។ ក្រុមហ៊ុនបានចែករំលែកនៅលើប្លក់របស់ខ្លួនថា បច្ចេកវិទ្យានេះអាចត្រូវបានប្រើ ដើម្បីជួយដល់អ្នកជំងឺដែលខ្វិនមិនអាចកម្រើកបាន ក្នុងការប្រើប្រាស់ឧបករណ៍នានា ដូចជាបញ្ជា cursor លើកុំព្យទ័រ គ្រប់គ្រង iPhone ឬវាយក្តារចុច virtual keyboard ផងដែរ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]