រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និង អ្នកដើរផ្សារ នៅផ្សារបឹងត្របែក ផ្លាហ្សា (Boeung Trabek Plaza) ដោយមូលហេតុគឺមានអ្នកជំងឺកូវីដ១៩ បានដើរផ្សារខាងលើនេះ ដើម្បីទិញ បន្លែ ត្រីសាច់ នៅខាងមុខឈាងខាងកើត។
ប្រសិនបើអ្នកធ្លាប់ទៅទីតាំងខាងលើនេះ ហើយមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដែលមានទីតាំងនៅ ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១/.វិទ្យាល័យបាក់ទូក
២/.វិទ្យាល័យបឹងត្របែក
៣/.មណ្ឌលសុខភាពចាក់អង្រែក្រោម
៤/.មន្ទីរពេទ្យខ្មែរ-សូវៀត
៥/.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]