ភ្នំពេញ៖ បើនិយាយពីរថយន្ត Off-Road នោះ លោកអ្នកប្រាកដជាគិតដល់រថយន្ត Ford Pickup មុនគេ ដោយក្នុងនោះរួមមាន៖ រថយន្ត Ford F-150 Raptor ដែលជាកំពូលរថយន្ត Off-Road Pickup និង រថយន្ត Ford Ranger Raptor ដែលជា DNA រួមជាមួយ Ford F-150 Raptor ដោយសារតែគុណភាព សមត្ថភាព និងភាពធន់រឹងមាំនៃរថយន្ត Ford Pickup អាចជំនះបានគ្រប់ឧបសគ្គ។ រថយន្តទាំងពីរនេះ មិនត្រឹមតែមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់នោះទេ ប៉ុន្តែនៅលើបណ្តាញសង្គមទំនាក់ទំនងក៏មានការផ្ទុះសរសើរពីសមត្ថភាព និងរូបរាងដ៏មានអំណាចរបស់វាផងដែរ ហើយក៏មានបងប្អូនមួយចំនួនបានចែករំលែក និងបញ្ចេញមតិថាជាឡាននៅក្នុងក្តីស្រម៉ៃ ប្រាថ្នាចង់បានតែថវិកាមិនទាន់ដល់ ដោយសារតែមានបងប្អូនជាច្រើនមានការគាំទ្រទៅលើប្រភេទរថយន្ត Off-Road ទាំងនេះទើបក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទ ដែលជាម៉ាកយីហោរថយន្តឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជា បានសម្រេចនាំចូលរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ អូតូកាប់ពីតាស 4X4 ដែលជាប្រភេទរថយន្ត Off-Road Pickup ដែលមានតម្លៃសមរម្យជាងគេក្នុងត្រកូលរថយន្ត Off-Road Pickup របស់ Ford ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ អូតូកាប់ពីតាស 4X4 ជារថយន្ត Off-Road Pickup ដែលមានសមត្ថភាពបើកបរបានគ្រប់ផ្លូវ ដែលមានឧបសគ្គ ជាពិសេសមានប្រព័ន្ធជើងក្រោមហាប់ណែន និងជាប្រភេទរថយន្តប៉ុង ២ អូតូកាប់ពីតាស។ រថយន្តនេះ បានបំពាក់មកជាមួយម៉ាស៊ីន 2.2L ដែលអាចផលិតនូវកម្លាំងសេះបានដល់ទៅ 160 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm បូករួមជាមួយនឹងប្រអប់លេខ 6វគ្គអូតូដែលធ្វើឲ្យការបើកបរមានភាពរលូន។
ចំណុចពិសេសទាំង ៦ ដែលធ្វើឲ្យរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ ខុសប្លែកពីរថយន្ត Ford Pickup ម៉ូឌែលមុនៗនោះគឺ ៖
· ចំណុចពិសេសទី ១ គឺការបំពាក់ជូននូវប៉ាណាផ្នែកខាងមុខពណ៌ខ្មៅ និងមានរាងជាសំណាញ់ញឹក ដែលផ្តល់នូវភាពអំណាចជូនផ្នែកខាងមុខនៃរថយន្តនេះ បានថែមមួយកម្រិតទៀត
· ចំណុចពិសេសទី ២ គឺការបំពាក់ជូននូវយ៉ាន់បែបស្ព័រម៉ូដថ្មីស្រឡាងទំហំ 18 អ៊ីញដែលឌីហ្សាញថ្មីសម្រាប់តែម៉ូឌែល FX4 នេះ ដែលជាប្រភេទយ៉ាន់ស្ព័រមានរាងប្រដេញញឹក និងមានពណ៍ខ្មៅស្រាប់ស័ក្តិសមជាមួយពណ៍នៃប៉ាណាផ្នែកខាងមុខ
· ចំណុចពិសេសទី ៣ គឺផ្នែកចំហៀង គឺមានតែមដែលបញ្ជាក់ថា FX4 ពណ៌ក្រហម និងតែមផុសនៅផ្នែកខាងក្រោយ FX4 ពណ៌ក្រហមដូចគ្នាដែលបង្ហាញពីអនុភាពនៃរថយន្តផងដែរ
· ចំណុចពិសេសទី ៤ គឺមិនភ្លេចបំពាក់ជូននូវឈ្នាន់ជាន់ជើង ដើម្បីងាយស្រួលចេញចូលរថយន្ត ប៉ុន្តែសម្រាប់ម៉ូឌែលនេះ បានបំពាក់ជូននូវឈ្នាន់ជាន់ជើងពណ៌ខ្មៅ ដែលមើលទៅកាន់តែមានភាពទាក់ទាញ
· ចំណុចពិសេសទី ៥ គឺផ្នែកខាងក្រោយក៏មានបំពាក់ជូននូវកាងខ្យល់ (Sport Bar) ពណ៌ខ្មៅដែលមានរូបរាងសាមញ្ញ តែបង្ហាញនៃភាពរឹងមាំរបស់រថយន្ត
· ចំណុចពិសេសចុងក្រោយ នៃរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ នោះ គឺការបំពាក់ជូននូវកៅអីស្បែកបែបស្ព័រ ដែលនៅលើកៅអីនេះផ្ទាល់ការមានរចនាជាអក្សរផុស FX4 ផងដែរ។
ក្រៅពីចំណុចពិសេសទាំង ៦ ខាងលើរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ ក៏មានបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយដូចជា៖
· ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine) និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ
· កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយ ដែលមានខ្សែគំនូសពណ៌ស រេតាមចង្កូត (Rear View Camera)
· សេនសឺផ្នែកខាងក្រោយចំនួន ៤ គ្រាប់ (4 Rear Sensors)
· ចង្កូតបូមអេឡិចត្រូនិច ដែលមានលក្ខណៈធូរងាយស្រួលបើកបរ (Electric Power-Assisted Steering)
· ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត
· កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាង ដែលផ្តល់ព័ត៌មានយ៉ាងលម្អិតអំពីរថយន្ ត (LCD Instrument Cluster)
· អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រងវិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)
· បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី ដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)
· រន្ធ USB ចំនួន ២ និងរន្ធសាកកម្លាំង 12V (2 USB Ports / 12V Invertor)
· ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)
· ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake Force Distribution)
· ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាផ្សេងៗជាច្រើន។
សម្រាប់តម្លៃ គឺពិតជាពិសេសត្រឹមតែ $45,000 តែប៉ុណ្ណោះ តម្លៃនេះផ្តល់ជូនសម្រាប់លោកអ្នក ដែលបានកក់រថយន្តនេះទុកជាមុន។ សម្រាប់ពណ៌គឺមានរហូតដល់ទៅ៤ ពណ៌ រួមមាន៖ ស ខ្មៅ ក្រហម និងទឹកប្រាក់។ បើលោកអ្នកចង់ជ្រាបកាន់តែច្បាស់ព័ត៌មានលម្អិតអំពីរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ លោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៌មាននៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖
· អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
· អគារតាំងបង្ហាញសាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880
· អគារតាំងបង្ហាញសាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
· អគារតាំងបង្ហាញសាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]