ភ្នំពេញ៖ 85°C Bakery Café ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2003 នៅកោះតៃវ៉ាន់ ដែលរសជាតិផ្តល់ដោយក្រុមអ្នកជំនាញៗលំដាប់ស្តង់ដារសណ្ឋាគារផ្កាយ5។ លើសពីនេះទៅទៀតគឺ ហាង 85°C មានកេរ្តិ៍ឈ្មោះនៅលើទីផ្សារជាង ១៥ ឆ្នាំមកហើយ​ ពីរសជាតិកាហ្វេ​ នំខេក និងនំបុ័ងដ៏ឈ្ងុយឆ្ងាញ់ទាំងនៅក្នុងស្រុក ក្រៅស្រុក និងតាមតំបន់នានា ជាហេតុធ្វើអោយមានការទទួលស្គាល់ទាំងគុណភាពប្រកបដោយផាសុកភាព និងតម្លៃសមរម្យផងដែរ។

ជាមួយនឹងការបង្កើននូវគុណភាព និងវិសាលភាពនៃផលិតផលតាមទ្រឹស្តី «Think Globally . Act Locally» ធ្វើអោយហាង 85°C ពង្រីកអាជីវកម្មរបស់ខ្លួនពីតៃវ៉ាន់ដល់ចិនដីគោក សហរដ្ឋអាមេរិក អូស្រ្តាលី ម៉ាកាវ ហុងកុង និងក្នុងនោះក៏មាន​ប្រទេស​កម្ពុជាផងដែរ (ឆ្នាំ2019) មិនត្រឹមតែប៉ុណ្ណោះរសជាតិកាហ្វេ នំបុ័ង និងនំបុ័ង ក៏ត្រូវ​បាន​ទទួលស្គាល់ពីភ្ញៀវ​ជាតិ និង​អន្តរជាតិផងដែរ មកដល់​បច្ចុប្បន្ន​នេះ 85°C មាន​ជាង​ 1200 ហាង នៅ​ទូទាំង​ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការបញ្ជាក់ពីអនាម័យពីក្រសួងសុខាភិបាល

​ នៅថ្ងៃទី​14 ខែមេសា ឆ្នាំ2021 ខាងមុខនេះ សាខាទី3 នៃ 85°C ​ថ្មី តាមបណ្តោយ​មហាវិថីព្រះ​មុន្នីវង្ស ​ទល់មុខ​ក្រសួង​ព័ត៌មាន នឹង​បើកសម្ពោធ​​ជាផ្លូវ​ការពីម៉ោង​8ព្រឹក​រហូត​ដល់​9យប់ជារៀងរាល់ថ្ងៃ​ លោកអ្នកអាចសាកល្បងកុម្ម៉ង់បាន ដោយពេលបច្ចុប្បន្ននេះ​ 85°C គឺកំពុងបើក​ដំណើរ​ការ​សាកល្បង​ផង​ដែរ។​

ដើម្បីអបអរសាទរ​ការបើសម្ពោធសាខា 85°C ​ថ្មីលើមហាវិថីព្រះមុន្នីវង្សនេះ ហាងយើងខ្ញុំនឹងផ្តល់ជូន​ការបញ្ចុះតម្លៃរហូត​ដល់​ទៅ ​15% លើគ្រប់​មុខទំនិញ​រួមមាន​ ភេសជ្ជៈ​ នំបុ័ង និង​នំ​ខេក ទៅដល់​អតិថិជន​មក​ទិញនៅហាង​ផ្ទាល់ និង​ការបញ្ជាទិញតាមសេវាកម្មដឹកជញ្ចូន App E-gets និង​ Nham 24 (បញ្ជាក់៖ ការ​បញ្ចុះតម្លៃមាន​តែនៅសាខាទី 3 ​ថ្មីលើមហាវិថីព្រះមុន្នីវង្សតែប៉ុណ្ណោះ)។

ការ​បញ្ចុះតម្លៃ 15%

សព្វថ្ងៃនេះហាង ​85°C Bakery Café មាន​សាខា​ចំនួន3៖

- សាខាទី1 ស្ថិតនៅលើ​​មហាវិថីព្រះ​មុន្នីវង្ស​កែងនឹងផ្លូវសម្តេចប៉ាន​​ (ហាងដំបូង​ និងមុនគេ​បង្អស់​ក្នុង​ព្រះ​រាជាណាចក្រ​ក​ម្ពុជា)។
- សាខាទី2 នៅក្នុង​ផ្សារទំនើប MIDTOWN។
- សាខាទី3 មានទីតាំងស្ថិតនៅ ផ្ទះលេខ56​ មហាវិថីព្រះមុន្នីវង្ស សង្កាត់​វត្ត​ភ្នំដែល​ជាសាខា​ថ្មី​របស់​យើង។

ទីតាំងហាង
រូបភាពសាខា85°C ​ថ្មីលើមហាវិថីព្រះមុន្នីវង្ស

លើសពីនេះ​ទៅទៀតយើងនឹងប្រែក្លាយសាខា 85°C ​ថ្មីលើមហាវិថីព្រះមុន្នីវង្សអោយទៅ​ជា​ «TWIN Flagship Store»​ ដែលទទួលបានការគាំទ្រពីអតិថិជនជាច្រើន ដូចនឹងសាខាដំបូងរបស់យើងស្ថិតនៅលើ​មហាវិថីព្រះ​មុន្នីវង្ស​កែងនឹងផ្លូវសម្តេចប៉ាននៃជ្រុង​ម្ខាងទៀតផងដែរ​។

លោក​ Dennis Chiang ​ ប្រធាន​ក្រុមប្រឹក្សាភិបាលនៃ ​85°C Bakery Café​ បានលើកឡើងថា៖

“​​បច្ចុប្បន្ននេះ​យើង​ទាំងអស់​គ្នា​កំពុង​ប្រឈមមុខ​យ៉ាង​ខ្លាំង​ជាមួយនឹង​ជំងឺ​ដ៏កាចសាហាវកូវីដ-19​ ធ្វើអោយមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ការរស់នៅប្រចាំថ្ងៃលើប្រជាជនគ្រប់រូបក្នុង​កាលៈទេសៈដ៏លំបាកមួយនេះ ​ហាងយើងខ្ញុំនឹងនៅក្បែរលោកអ្នក ផ្តល់នូវភាពងាយស្រួលជាមួយនឹងការផលិត​ នំបុ័ង នំខេក និងភេសជ្ជៈតាមតំរូវការ ប្រៀបដូច​ជា​កម្លាំងចិត្តដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹងស្ថានភាពដ៏តានតឹងមួយនេះ។​ “85°C Bakery Café Comforts Our Daily Life Back to Normal

រូបភាពក្នុង​ហាង

សម្រាប់​ពត៌មានបន្ថែមអំពី​ការ​បញ្ចុះតម្លៃនិងផលិតផលរបស់ 85°C ​ថ្មីលើមហាវិថីព្រះមុន្នីវង្សតាមរយៈលេខទូរស័ព្ទ​ 085 585 852។
Facebook page: “85C Bakery Café Cambodia”
Instagram: 85cbakerycafe_cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]