ភ្នំពេញ៖ ការជួយកុមារក្រីក្រក្នុងសហគមន៍ឱ្យទទួលបានឱកាសរៀនសូត្រ គឺជាអំពើល្អដែលជួយឱ្យលោក អ៊ុក យុទ្ធ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធី ពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ឥឡូវនេះ លោក យុទ្ធ បានជាប់ជាបេក្ខជនម្នាក់ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ពានរង្វាន់ពលរដ្ឋគំរូនេះ ហើយបើលោកត្រូវបានគេជ្រើសរើសជាជ័យលាភី លោកនឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុរសដែលជាមន្ត្រីសម្របសម្រួលប្រចាំសមាគម ខ្មែរដើម្បីអភិវឌ្ឍន៍តាមជនបទ ដែលជាអង្គការមួយក្នុងខេត្តក្រចេះរូបនេះ បានផ្តល់ការសិក្សាដល់សិស្សក្រីក្រ និងកុមារផ្សេងទៀតនៅក្នុងសហគមន៍របស់លោកដោយឥតគិតថ្លៃ។
គំនិតជួយកុមារនេះ បានកើតមានឡើងបន្ទាប់ពីលោកបានទៅទស្សនាកោះទ្រង់ ដែលជាកោះអេកូទេសចរណ៍សម្បូរដោយភ្ញៀវទេសចរបរទេស ស្ថិតនៅត្រើយម្ខាងនៃក្រុងក្រចេះ។ នៅពេលនោះ លោកសង្កេតឃើញថា ទាំងកុមារ និងមនុស្សចាស់នៅលើកោះនោះ អាចប្រើប្រាស់ភាសាអង់គ្លេសបានតិចតួចប៉ុណ្ណោះ។
លោកថ្លែងថា៖
ដូច្នេះ ក្នុងខែមករា ឆ្នាំ២០១៦ លោកបានសហការជាមួយសាលាបឋមសិក្សារដ្ឋមួយ នៅលើកោះនោះដើម្បីបង្រៀនភាសាអង់គ្លេស ដោយឥតគិតថ្លៃដល់កុមារប្រហែល ៧០នាក់ ដោយមានជំនួយស្ម័គ្រចិត្តពីគ្រូបរទេស ២នាក់ផ្សេងទៀត។ តែដោយសារកិច្ចសហការនេះមិនមានភាពរលូន ការបង្រៀននេះបានបញ្ចប់ក្នុងខែកក្កដា ឆ្នាំដដែល។
ក្រោយមកក្នុងខែដដែលនោះ លោកបានសម្រេចចិត្តបានដំណើរការសាលារៀនមួយឈ្មោះថា សាលាដូលហ្វីន នៅផ្ទះរបស់លោកផ្ទាល់ក្នុងក្រុងក្រចេះ ដើម្បីបន្តឆន្ទៈរបស់លោក។ តែក្រៅពីផ្តល់ការសិក្សាភាសាអង់គ្លេស សាលារបស់លោក ក៏បានបន្ថែមមុខវិជ្ជាកុំព្យូទ័រថ្នាក់មូលដ្ឋាន និងបណ្ណាល័យថែមទៀតផង។
លោកថ្លែងថា៖
លោកថ្លែងថា ការបង្កើតសាលារៀននេះ ទទួលបានជោគជ័យដោយចាប់ផ្តើមពីសិស្ស ៥នាក់រហូតដល់ជាង ១០០នាក់នៅសាខាទី១ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ។
សាលារបស់លោក ក៏មានសាខាមួយទៀតផងដែរស្ថិតនៅក្នុង ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីសាខាទី១។ នៅសាខានេះ មានសិស្សប្រហែលពី ៧០ ទៅ ៨០នាក់។
ជាអកុសលដោយសារការរាតត្បាតជំងឺកូវីដ សាលាទី២នេះបានបិទដំណើរការបណ្តោះអាសន្ន ហើយដោយសារខ្វះខាតគ្រូស្ម័គ្រចិត្ត ជាពិសេសគ្រូបរទេស ដែលជាធម្មតាពួកគាត់មកស្នាក់នៅរយៈពេលវែងក្នុងទីក្រុងនេះ ក្រោយការចូលនិវត្តន៍ពីប្រទេសរបស់ពួកគាត់។
សព្វថ្ងៃ សាលារបស់លោក យុទ្ធ មានគ្រូស្ម័គ្រចិត្តចំនួន ៥នាក់ ក្នុងនោះមានគ្រូបរទេសម្នាក់។ ក្នុងចំណោមគ្រូស្ម័គ្រចិត្តខ្មែរ មានយុវតីម្នាក់ គឺជាសិស្សពូកែប្រចាំសាលា ដែលបានស្ម័គ្រចិត្តជួយបង្រៀន ក្រោយទទួលបានចំណេះដឹង ដែលអាចមានលទ្ធភាពបង្រៀនបាន។
លោក ហ៊ុន សុធា ជាគ្រូបង្រៀនបឋមសិក្សា និងភរិយា ហ៊ុន ដានីតា ជាស្រ្តីមេផ្ទះគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារជាច្រើនដែលបញ្ជូនកូនរបស់ពួកគាត់ទៅសិក្សានៅសាលាដូលហ្វីន។
លោកថ្លែងថា៖
អ្នកស្រី សុង សុខខេង អាយុ ៤០ឆ្នាំ ជាស្រ្តីមេផ្ទះ និងមានប្តីជាជាងសំណង់ ដែលមានជីវិភាពមិនជាធូរធាប៉ុន្មាននោះ បានបញ្ជូនកូន ២នាក់ក្នុងចំណោមកូន ៤នាក់របស់គាត់ ឱ្យទៅរៀនភាសាអង់គ្លេសនៅសាលាភាសា ដូលហ្វីន រយៈពេល ២ឆ្នាំមកហើយ។ ក្រៅពីកូន អ្នកស្រីក៏មានក្មួយ៥នាក់ទៀតរៀននៅសាលានេះផងដែរ។
អ្នកស្រីថ្លែងថា៖
អ្នកស្រីបន្ថែមថា៖
ទាក់ទងនឹងថវិកាដែលចំណាយលើសាលា លោក អ៊ុក យុទ្ធ ថ្លែងថា លោកប្រើប្រាស់ប្រាក់ខែមួយចំណែកដើម្បីចំណាយលើប្រតិបត្តិការ ខណៈមានការឧបត្ថម្ភម្តងម្តាលពីសប្បុរសជន ទាំងផ្នែកថវិកា និងសម្ភារបង្រៀន។
លោកថ្លែងថា៖
លោកបន្ថែមថា បើលោកមានឱកាសទទួលបានប្រាក់រង្វាន់ លោកនឹងប្រើទឹកប្រាក់នេះដើម្បីកែលម្អទីតាំងសាលា និងប្រើសម្រាប់ប្រតិបត្តិការសាលាដើម្បីទទួលសិស្សបន្ថែមទៀត។ លោកក៏មានបំណងផ្តល់ការអប់រំជាភាសាខ្មែរផងដែរ បើលោកមានលទ្ធភាព។
ក្រៅពីការផ្តល់ការបង្រៀនដោយឥតបង់ប្រាក់ លោកក៏ផ្តល់អាហារពេលព្រឹកដល់កុមារក្រីក្រខ្លាំងជាង ២០នាក់ផងដែរដូចជាផ្លែឈើ នំបុ័ង បាយ ទឹកសណ្តែកឬទឹកដោះគោ ដោយផ្តល់ជូន ២ថ្ងៃក្នុងមួយអាទិត្យ។
អំពើល្អទាំងនេះហើយ ដែលឆ្លើយតបទៅនឹងកម្មវិធី ពានរង្វាន់ពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យារពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូអំពីលោក អ៊ុក យុទ្ធ សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/4KttT4hrYj/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]