តៃវ៉ាន់៖ យោងតាមគេហទំព័រ Sina បានរាយការណ៍ថានៅល្ងាចថ្ងៃទី ៩ ខែមេសាតារាស្រីជួរមុខចាស់វស្សា Ruby Lin ហៅថា ចៀវៃ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយ នៃប្រ៊េនយីហោគ្រឿងអលង្ការលំដាប់ខ្ពស់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ជាមួយការតុបតែងខ្លួនរបស់នាង។
ជាមួយគ្នានេះ តារាស្រីកូនមួយរូបនេះ បានគ្រងឈុត សំពត់វែងអន្លាយ ជាមួយអាវខ្មៅដៃវែង ពិតជាទាក់ទាញខ្លាំងតែម្តង ជាពិសេសនោះ ភរិយារបស់ Wallace Huo រូបនេះក៏បានប្រមូលក្រសែរភ្នែកទាំងពួង សម្លឹកមើលមិនដាក់ភ្នែក ព្រោះតែនាងបានពាក់គ្រឿងអលង្ការត្បូងមរកតដែលមានតម្លៃ ១២០ លានដុល្លារតៃវ៉ាន់ (ប្រហែលជាង ៤ លានដុល្លារ) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទោះបីស្លៀកឈុត ក៏ដូចជាប្រើប្រាស់របស់ថ្លៃយ៉ាងណា មិនប្រាកដថាស្រស់ស្អាត ក៏ទាក់ទាញគ្រប់ពេលនោះទេ ជាពិសេសនោះ ស្ថិតនៅក្នុងវ័យ ៤៥ឆ្នាំ រឹតតែមិនហាមឃាត់នូវភាពចាស់របស់តារាស្រីរូបនេះបានឡើយ។ ជាក់ស្តែង RubyLin ត្រូវបានបង្ហាញចំនុចខ្សោយនៃមុខរបស់នាង បន្ទាប់ពីរូបភាពក្រៅឆាកត្រូវបានចែកចាយ។
ជាមួយគ្នានេះដែរ រូបទាំងនោះបានត្រូវឲ្យគេដឹងថា ទម្រង់មុខរបស់តារាស្រីរូបនេះ មានសភាពធំហើមបន្តិច ជាពិសេសនោះស្បែករបស់នាងមានជាតិខ្លាញ់រងើមតែម្តង និងឃើញស្នាមផ្នត់នៅពេលដែលនាងញញឹម។ តួយ៉ាង ត្រូវបានមហាជនរិះគន់ចំៗតែម្តង ថាវាពិតជាខុសគ្នាទៅនឹងរូបបានគេបានកែច្នៃ ដែលមានសភាពតឹងណែងរលោង ហើយស្លឹមស្អាត មើលទៅក្មេងជាងវ័យទៅវិញ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]