កំពង់ឆ្នាំង៖ អនុប្រធានផ្សារអូឬស្សីម្នាក់ នៅរាជធានីភ្នំពេញ បានលួចចូលទៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទាំងដែលរូបគាត់ បានធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី១ ទាំងមិនទាន់ចេញលទ្ធផលនៅឡើយផង។
បុរសរូបនេះ បានលួចចូលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដែលខុសនឹងបម្រាមអាជ្ញាធរខេត្តកំពង់ឆ្នាំង ហើយថែមទាំងល្មើសនឹងវិធានការសុខាភិបាល ដែលត្រូវដាច់ខ្លួនដាច់ដោយឡែក ក្រោយពីធ្វើតេស្តរួច និង ត្រូវរង់ចាំលទ្ធផលតេស្ត ដោយហេតុថា អនុប្រធានផ្សារខាងលើនេះ មានជាប់ពាក់ព័ន្ធនឹងផ្សារអូរឬស្សី ដែលជាតំបន់កំពុងផ្ទុះការឆ្លងកូវីដ១៩។ គួរបញ្ជាក់ដែរថា បុរសរូបនេះ ឈ្មោះថា ឆាយ ធារ៉េន អាយុ ៤២ ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានមានប្រសាសន៍ថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បុគ្គលឈ្មោះ ឆាយ ធារ៉េន ជាអនុប្រធានផ្សារអូឬស្សី ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តលើកទី១ ដើម្បីរកមេរោគកូវីដ១៩ នៅងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ហើយគ្រូពេទ្យតម្រូវឱ្យគាត់ដាក់ខ្លួនដាច់ឡែកនៅផ្ទះ ដើម្បីរង់ចាំលទ្ធផលតេស្ត តែផ្ទុយទៅវិញ បុរសជាអនុប្រធានផ្សារខាងលើ បែរជាបំពានបម្រាមការណែនាំរបស់គ្រូពេទ្យ ហើយលួចចូលទៅក្រុងកំពង់ឆ្នាំង តែរូបគាត់ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យបានសម្រេចយកគាត់ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ដើម្បីតាមដានស្ថានភាពសុខភាពរបស់គាត់។
ក្នុងនោះដែរ លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទៅធ្វើការនៅឆ្ងាយៗ កុំទាន់វិលត្រឡប់មកស្រុកកំណើតនៅក្នុងស្ថានភាពបែបនេះអី គឺត្រូវនាំគ្នាចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដោយមិនត្រូវធ្វើដំណើរឆ្លងខេត្តល្មើសបម្រាមរបស់អាជ្ញាធរ ដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងរបស់អាជ្ញាធរ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]