រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើផេកហ្វេសប៊ុករបស់ក្រសួងព័ត៍មាន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ បានបញ្ជាក់ថា ក្រសួងសម្រេច លុបអាជ្ញាបណ្ណ គេហទំព័រ KO1 ធីវីអនឡាញ ដែលបានផ្សព្វផ្សាយព័ត៍មានញុះញង់បង្កចលាចលក្នុងសង្គម។
ការលុបអាជ្ញាបណ្ណរបស់គេហទំព័រ KO1 ធីវីអនឡាញ ធ្វើឡើងក្រោយពី ម្ចាស់អាជ្ញាបណ្ណ បានផ្សព្វផ្សាយព័ត៍មានញុះញង់ មានចេតនា ទុច្ចរិត បង្កចលាចលក្នុងសង្គម ដែលបំពានវិជ្ជាជីវៈសារព័ត៍មាន និង កិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត័មាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]