រាជធានីភ្នំពេញ ៖ ដោយសារតែ មើលឃើញ ពីស្ថានភាពច្របូលច្របល់ នៃការរីករាលដាលនៃ ជំងឺកូវីដ១៩ ដែលកាន់តែខ្លាំងឡើងៗនោះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវ សេចក្តីជូនដំណឹង ស្តីពី ការផ្អាក ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជន ឲ្យចូលមកទទួលទាន ក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋាន ផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ កាលពីយប់ ថ្ងៃទី ១០ មេសា ២០២១ កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា ការធ្វើសេចក្តីណែនាំនេះ គឺ ដើម្បីគ្រប់គ្រងសភាពការណ៍ និងដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេស ក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ដែលនឹងចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]