រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១១ មេសា ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់ របស់អ្នកជំងឺកូវីដ ចំនួន៣នាក់ ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី ១០ មេសា ២០២១។

គួរបញ្ជាក់ផងដែរថា នេះបើយោង តាមការប្រកាសរបស់ ក្រសួងសុខាភិបាល ដែលបញ្ជាក់យ៉ាងដូច្នេះថា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.អ្នកជំងឺទី១ ៖ ភេទប្រុស ជនជាតិខ្មែរ អាយុ ៤៨ឆ្នាំ រស់នៅ ភូមិព្រែករាំង ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានស្លាប់កាលពី ថ្ងៃទី ១០ មេសា ២០២១ វេលាម៉ោង ១១និង៤០នាទី ដោយសារអ្នកជំងឺ មានស្ថានភាពធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី គ្មានសញ្ញាជីវិត ក្រុមគ្រូពេទ្យប្រឹងអស់ពីសមត្ថភាព តែនៅមិនអាចជួយសង្គ្រោះបាន។

២.អ្នកជំងឺទី២ ៖ ភេទស្រី ជនជាតិខ្មែរ អាយុ ៧២ឆ្នាំ រស់នៅ ភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានស្លាប់កាលពី ថ្ងៃទី ១០ មេសា ២០២១ វេលាម៉ោង ១៥និង៣០នាទី ដោយសារអ្នកជំងឺ មានស្ថានភាពរលាកសួត ធ្ងន់ធ្ងរ និងមានជំងឺទឹកនោមផ្អេមរ៉ាំរ៉ៃ​ ប្រចាំកាយ ទើបតម្រូវឲ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីន ជួយដង្ហើម តាំងពីចូលដល់ពេទ្យដំបូង តែដោយសារស្ថានភាព អ្នកជំងឺធ្ងន់ធ្ងរ ទើបគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។

៣.អ្នកជំងឹទី៣ ៖ ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ រស់នៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានស្លាប់កាលពី ថ្ងៃទី ១០ មេសា ២០២១ វេលាម៉ោង ១៣និង៤០នាទី ដោយសារអ្នកជំងឺ មានស្ថានភាពធ្ងន់ធ្ងរ ហត់ខ្លាំង តាំងពីថ្ងៃចូលសម្រាកក្នុងមន្ទីរពេទ្យ ហ្លួងម៉ែ តាំងពីថ្ងៃដំបូង ទើបតម្រូវឲ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីន ជួយដង្ហើម តាំងពីចូលដល់ពេទ្យដំបូង តែដោយសារស្ថានភាព អ្នកជំងឺធ្ងន់ធ្ងរ ទើបគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]