ភ្នំពេញ៖  ប្រិយមិត្តជាច្រើនប្រាកដជា បានជា្របយ៉ាងច្បាស់រួចមកហើយ អំពីកុមារីវ័យក្មេងមួយរូប មានឈ្មោះថា ល្អហួស ដែលជាក្មួយស្រីបង្កើតរបស់តារាសម្ដែងស្រី ដេននី ក្វាន់។ លើសពីនេះ រូបគេ បានទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់មហាជនតាមរយៈទេពកោសល្យសិល្បៈ ដ៏សម្បូរបែបរបស់នាង និងជាពិសេសនោះ គឺសម្រស់ដ៏ស្រស់ប្រិមប្រិយ និងគួរឲ្យស្រលាញ់តែម្ដង។

យ៉ាងណា មិញហេតុតែមានឈាមជ័រជាអ្នកសិល្បៈ ល្អហួស មានជំនាញយ៉ាងច្រើនដូចជា អាចច្រៀងបានយ៉ាងពីរោះ អាចរាំ បានយ៉ាងរស់រវើក ទាំងចង្វាក់បែបទាន់សម័យ ព្រមទាំងចេះរាំរបាំបុរាណខ្មែរបានយ៉ាងសមសួនទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ «ល្អហួស» ទើបនឹងចេញ បទថ្មីរបស់នាង ដោយធ្វើការបកស្រាយឡើងវិញ នូវបទចម្រៀងមួយបទនេះផងដែរ ពិតជាមានអត្ថន័យ ពីរោះរណ្តំចិត្តពុកម៉ែបងប្អូនយ៉ាងរីករាយ ជាមួយនឹងបទមានចំណងជើងថា «ស្រលាញ់កំលោះស្រុកឯង» ច្រៀងបែបសុរិន យ៉ាងមានទឹកដម មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងមានកាយវិការស់រវើក ក្រម៉ិចក្រមើមក្នុងបទចម្រៀងនេះរឹតទាក់ទាញមួយកម្រិតទៀត។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រពិតជាសរសើរដល់កុមារីរូបនេះយ៉ាងខ្លាំង ព្រោះថានាង មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ តែបើនិយាយពីសម្លេងរបស់នាងវិញ ក៏ពីរោះមិនធម្មតាដែរ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
វីដេអូចម្រៀង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស