រាជធានីភ្នំពេញ ៖ នេះបើយោងតាម ប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ក្នុងសារពិសេស កាលពីព្រឹកថ្ងៃទី ១០ មេសា ២០២១ ស្តីពី ស្ថានភាព នៃជំងឺកូវីដ១៩ នេះ សម្តេចបាន បញ្ជាក់យ៉ាងច្បាស់ថា សម្តេចកំពុង ដាក់បញ្ជាឲ្យ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវជា កូនប្រុស និងកូនប្រសារស្រី ត្រៀមរៀបចំ កែប្រែ សាលពិព័រណ៌កោះពេជ្រ ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដោយសារតែ ចំនួននៃ អ្នកឆ្លងនៅតែបន្តកើនឡើង ដែលធ្វើឲ្យមន្ទីរពេទ្យហ្លួងម៉ែ សណ្ឋាគារ The Great Duke ព្រមទាំងមន្ទីរពេទ្យតូចៗផ្សេងទៀត ចាប់ផ្តើមអស់កន្លែងនឹងទទួល អ្នកជំងឺបានបន្ថែមទៀត ខណៈនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បាននឹង កំពុងរៀបចំវិទ្យាល័យ ២ផ្សេងទៀតផងដែរ។
ទន្ទឹមនឹងនេះ សម្តេចក៏បានបញ្ជាក់ថា ការត្រៀមរៀបចំនេះ បានចាប់ផ្តើម ក្រោយពេល អ្នកឧកញ៉ា ពុង ឃាវសែ បានយល់ព្រម តែខណៈនោះ អ្នកឧកញ៉ា ក៏ព្រមផ្តល់ទាំងអគារ រៀបការទាំងអស់ នៅកោះពេជ្រ មកដល់ រាជរដ្ឋាភិបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា រូបភាពខាងក្រោមទាំងនេះ ជាទិដ្ឋភាព ក្នុងការរៀបចំ កែប្រែ មជ្ឈមណ្ឌលរៀបចំមង្គលការ ទាំង២នេះ ឲ្យក្លាយជា សាលត្រៀមទទួលអ្នកជំងឺកូវីដ១៩ ដែលមួយជា សាលពិព័រណ៌កោះពេជ្រ និងមួយទៀត ជាមជ្ឈមណ្ឌលម៉ូឌែន២៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]