ថៃ៖  ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា តារាសម្តែងប្រុសស្រីថៃប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ លោក Mark Prin និងកញ្ញា Kimberley គឹជាគូស្នេហ៍នឹងគ្នាដែលមានរយះពេលជាង៧ ឆ្នាំមកហើយ។

ជាក់ស្ដែង Mark Prin បាននាំ Kimberley គេចពីទីក្រុងបាងកក  ខណៈអាកាសធាតុនៅទីក្រុងបាងកក នៅខែមេសានេះក្តៅខ្លាំង។ ទន្ទឹមនឹងនេះ វាក៏មានជំងឺដែលបណ្តាលមក ពីវីរុសកូវីដ -១៩ ផងដែរ ដែលរាលដាលពាសពេញទីក្រុងបាងកក និងខេត្តផ្សេងនៅក្នុងប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ ពួកគេបាននាំគ្នា ធ្វើដំណើរកម្សាន្តទៅកាន់សមុទ្រដ៏ស្រស់ស្អាតទឹកខៀវស្រងាត់មួយកន្លែងនៅក្នុងប្រទេសថៃ ដើម្បីសំរាកកាយរំសាយអារម្មណ៍ មិនចាំបាច់ជួបមនុស្សច្រើនទេក្នុងកំឡុងពេលនេះ។  កាល ពីថ្ងៃទី ១០ ខែមេសា  Kimberly បានបង្ហោះរូបភាពផ្អែមល្ហែម របស់នាងជាច្រើនទៅកាន់អ្នកគាំទ្រនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ខណៈពេលទៅវិស្សមកាលនៅសមុទ្រ Similan ផ្ទៃខាងក្រោយទឹកពណ៌ខៀវច្បាស់បរិយាកាសស្រស់ស្អាតណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

Mark PrinនិងKimberley
Mark PrinនិងKimberly
Kimberly
Mark PrinនិងKimberly
Mark PrinនិងKimberly

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]