សម័យនេះហើយ មិនមែនមានតែមនុស្សប្រុសទេដែលចេះក្បត់ សូម្បីមនុស្សស្រីក៏មានវិធីក្បត់របស់គេដែរ ពេលខ្លះមនុស្សស្រីក៏មិនធម្មតាដែរ។ ប៉ុន្តែមុននឹងមនុស្សស្រីចេះក្បត់ពួកគេក៏ត្រូវការរៀបគម្រោងដើម្បីកុហកមិត្តប្រុសដែរ។ ខាងក្រោមនេះកាយវិការមួយចំនួនដែលបញ្ជាក់ថា នារីនោះកំពុងតែប្រុងប្រៀបខ្លួនក្បត់មិត្តប្រុសហើយ។
ចំណុចខាងក្រោមនេះនិងបង្ហាញអ្នកទាំងអស់គ្នាឲ្យដឹងពីរបៀបមើលចិត្តមនុស្សស្រី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.អ្វីៗជាការគិតទុកមុន៖ រាល់សកម្មភាពរឿងរ៉ាវដែលនាងសម្ដែងចេញមក ភាគច្រើនមើលទៅហាក់ដូចជាការរៀបចំទុកមុន ទោះបីរឿងនោះបានកើតឡើងដោយចៃដន្យក៏ដោយតែរាល់កាយវិការរបស់នាងវាដូចជាមិនសូវទំនង។ ព្យាយាមគេចមុខ មិនសូវមានពេល សូម្បីតែសារមួយក៏មិនអាចផ្ញើឲ្យគ្នា ព្រោះគ្មាននរណាម្នាក់រវល់ដល់ថ្នាក់មិនអាចឆ្លៀតត្រឹមតែ១នាទីនោះទេ ពេលនាងអស់ចិត្តហើយ នាងនឹងរកមូលហេតុគ្រប់បែបយ់ាងដើម្បីមិនទាក់ទងនឹងអ្នក។
២.គ្មានអារម្មណ៍ក្នុងខ្លួនពេលនៅជាមួយដៃគូរ៖ រប់ពេលដែលមិត្តប្រុសព្យាយាមនិយាយជាមួយនាងសួរនាំពីរឿងផ្សេងៗ នាងតែងតែឆ្លើយដោយភាសាមិនពិរោះគំរោះគំរើយ ប្រើសម្ដីដែលមិនអាចទទួលយកបានដាក់គ្នា ភាំងភាន់គ្មានលំដាប់លំដោយច្បាស់លាស់ ឬអាចនិយាយបានថាឆ្លើយទាំងអត់ក្បាលអត់កន្ទុយ ដែលធ្វើឲ្យខាងប្រុសងាយនឹងស្រងាកចិត្ត ដែលជាហេតុដើម្បីឲ្យគេសុំបែកពីនាង។
៣.បង្ហាញពីអារម្មណ៍ធុញទ្រាន់៖ រាល់ពេលនៅជាមួយមិត្តប្រុស នាងតែងតែបង្ហាញនូវអាកប្បកិរិយាមិនសប្បាយចិត្ត ធុញទ្រាន់ដោយគ្មានមូលហេតុទាំងដែលដៃគូ មិនបានធ្វើអ្វីឲ្យនាងទាស់ចិត្តឬនិយាយប៉ះពាល់អារម្មណ៍នាងក៏ដោយ ពោលគឺនាងនៅតែបង្ហាញមិនពេញចិត្តរាល់ទង្វើដែលដៃគូរសម្ដែងចេញ និយាយឲ្យចំព្រោះនាងមិនចង់នៅក្បែរនិងធ្វើបែបនេះ ដើម្បីចង់រក្សាគម្លាតពីគេ នាងនឹងចាំឲ្យអ្នកនិយាយពាក្យថាបែកមុន ដើម្បីកុំឲ្យនាងក្លាយជាតួចិត្តអាក្រក់។
៤.និយាយសរសើរពីអ្នកដទៃច្រើននៅមុខសង្សា៖ នាងច្រើនលើករឿងមនុស្សប្រុសដទៃ មកនិយាយពេលនៅក្បែរសង្សាខ្លួន និងលើកសរសើរពីចំណុចល្អរបស់គេហើយព្យាយាមធ្វើការ ប្រៀបធៀបគេមកលើមិត្តប្រុសខ្លួន ពេលខ្លះអាចនិយាយបំបាក់មុខមិត្តប្រុសខ្លួននៅមុខអ្នកដ៏ទៃក៏មាន ដែលទង្វើទាំងអស់នេះវាខុសពីសព្វដងដែលនាងមិនធ្លាប់ធ្វើ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]