ភ្នំពេញ: កាលពីម្សិលមិញនេះ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលក្រសួងសុខា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឈ្មោះបេក្ខភាពដែលជាជ័យលាភីអ្នកចាក់វ៉ាក់សាំងលេខរៀងទី១លាន ដោយនឹងត្រូវទទួលបានទឹកប្រាក់រង្វាន់ចំនួន៥លានរៀលពីសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២១​កន្លងទៅ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន​ ដែលមានអត្តសញ្ញាណដូចខាងក្រោម៖

ជ័យលាភីអ្នកចាក់វ់ាក់សាំងលេខរៀងទី១លាន

-​ លោក​ ប៉ាន់​ សុវណ្ណរិទ្ធិ​ ភេទប្រុសអាយុ​ ៣៦ឆ្នាំ​ មានទីលំនៅ​ ផ្ទះល្វែងលេខ២​ ព្រែកព្រីង២​ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។

-​ មានមុខរបរ:​​ ជាអ្នកលក់ដូរតាមហាង

-​ បានទៅចាក់វ៉ាក់សាំងនៅ​ សាលាសន្ធរម៉ុក​ សង្កាត់ទឹកល្អក់១​ រាជ ធានីភ្នំពេញ

-​ មានភរិយា​ ជាស្ត្រីមេផ្ទះ​ និងមានកូន​ ៣នាក់​ (ស្រី១​ ប្រុស​ ២)។

ដោយឡែកចំពោះរង្វាន់ នឹងត្រូវប្រគល់ជូនដល់ម្ចាស់ជ័យលាភីនៅព្រឹកថ្ងៃទី១២ ខែមេសា​ ឆ្នាំ២០២១​នេះ ក្រោមវត្តមាន លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធាន គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ ដោយលោកជំទាវនឹងនាំយកថវិកាចំនួន​ ៥ លានរៀល ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩​  និងជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩​ ទីមួយលាន​ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]