បរទេស៖ អង្គការណាសាបានសម្រេចចិត្តពន្យារពេលការហោះហើរសាកល្បងដំបូង របស់ដ្រូនឧទ្ធម្ភាគចក្រ Ingenuity ទៅថ្ងៃទី14 ខែមេសាវិញ បន្ទាប់ពីការធ្វើតេស្តបានបញ្ចប់មុនផែនការ។ ការហោះហើរនេះ ដំបូងត្រូវធ្វើឡើងនៅថ្ងៃទី11 ខែមេសា។

អង្គការណាសាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ក្នុងអំឡុងពេលនៃការធ្វើតេស្តល្បឿននៃរ៉ូទ័ររបស់វាកាលពីថ្ងៃសុក្រ ការធ្វើតេស្តបានបញ្ចប់មុនពេលកំណត់ដោយសារតែនាឡិកាឃ្លាំមើលផុតកំណត់ ( 'watchdog' timer expiration)។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាឡិកាឃ្លាំមើលបានជួយត្រួតពិនិត្យលើ command sequence ហើយធ្វើការប្រាប់ទៅប្រព័ន្ធអំពីបញ្ហាដែលអាចកើតមាន។ វាជួយឱ្យប្រព័ន្ធមានសុវត្ថិភាព ដោយមិនធ្វើការហោះហើរឡើយប្រសិនបើមានបញ្ហាណាមួយត្រូវបានរកឃើញ។ ក្រុមវិស្វករដ្រូនឧទ្ធម្ភាគចក្រកំពុងពិនិត្យមើលលើបញ្ហាដែលកើតមានខាងលើឡើងវិញ ហើយពួកគេនឹងកំណត់ពេលវេលានៃការធ្វើតេស្តម្តងទៀត។

ដ្រូនឧទ្ធម្ភាគចក្រ Ingenuity គឺជាបច្ចេកវិទ្យាដែលត្រូវដាក់ឱ្យហោះហើរលើភពដទៃជាលើកដំបូង។ យាន Perseverance គឺជាយានដែលបានដឹកវាទៅដល់ភពអង្គារនៅថ្ងៃទី18 ខែកុម្ភៈ៕

(រូបភាព៖ NASA/JPL-Caltech/ASU)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]