ឥណ្ឌា៖ កាលពីថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌា បានប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ រហូតដល់ទៅ ១៥២,៨៧៩ករណី ដែលជាការផ្ទុះឡើងរលកទី២ ខណៈអ្នកស្លាប់ថ្មីមានចំនួន ៨៣៩នាក់ ក្លាយជាចំនួនស្លាប់ច្រើនបំផុតក្នុងមួយថ្ងៃ បើគិតត្រឹមរយៈពេល៥ខែមកនេះ។
តាមរយៈការកើនឡើងករណីឆ្លងជាបន្ដបន្ទាប់នេះ បានធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌាមានចំនួនជាង១៣លានករណី និងអ្នកស្លាប់មានចំនួន ១៦៩,២៧៥នាក់។ ហើយបច្ចុប្បន្ននេះ ឥណ្ឌាបានក្លាយជាប្រទេសមានករណីឆ្លងច្រើនបំផុតលំដាប់ទី៣ តាមពីក្រោយប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិកដែលជាប្រទេសមានករណីឆ្លងច្រើនបំផុតនៅលើពិភពលោក៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖: reuters
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]