រាជធានីភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានរួមសហការគ្នា ចុះបិទ ផ្សារចាស់ ក្រោយពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌដូនពេញ​នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះ។

សកម្មភាពអាជ្ញាធរ និងគ្រូពេទ្យចុះបិទផ្សារចាស់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ដែរថា គិតមកទល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួនសរុបទាំងអស់ ៤២៣៨នាក់ ហើយ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២១៥២នាក់ អ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន ២០៥២​ និង អ្នកស្លាប់ដោយសារកូវីដ១៩ មានចំនួន២៩នាក់ហើយ។

ផ្សារចាស់
សកម្មភាពអាជ្ញាធរចុះបិទទីតាំងខាងលើ
ផ្សារចាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]