ការសិក្សាបានរកឃើញថា ការញ៉ាំគ្រាប់ផ្លែឈើបានពីរបីដងក្នុងមួយសប្ដាហ៍ បានជួយកាត់បន្ថយអត្រានៃការស្លាប់ដោយសារជំងឺបេះដូង។
គ្រាប់ផ្លែឈើមានផ្ទុកអាស៊ីដខ្លាញ់មិនឆ្អែត និងសារធាតុចិញ្ចឹមផ្សេងៗទៀតជាច្រើន។ គ្រាប់ផ្លែឈើត្រូវបានគេចាត់ទុកថាជាអាហារសម្រន់ល្អបំផុតមួយ ធូរថ្លៃ ងាយរក ងាយទុកដាក់ និងងាយយកតាមខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាមួយបានធ្វើលើមនុស្សស្រីចំនួន៣៩ ០០០នាក់ ដោយតម្រូវឲ្យអ្នកទាំងនោះឆ្លើយសំណួរទាក់ទងនឹងរបបអាហារ។ ក្នុងរយៈពេល១៩ឆ្នាំ នៃការតាមដាន មានស្រ្តីជិត១ ០០០នាក់បានស្លាប់ ដោយសារជំងឺបេះដូង។
ការសិក្សានេះបានរាប់បញ្ជូលទាំងសន្ទស្សន៍ម៉ាស់រាងកាយ សកម្មភាពរាងកាយ ការជក់បារី និងកត្តាមួយចំនួនទៀត ដែលមានឥទ្ធិពលលើជំងឺបេះដូង។ ការសិក្សាបានរកឃើញថា ស្រ្តីដែលបានញ៉ាំគ្រាប់ផ្លែឈើយ៉ាងតិចពីរដងក្នុងមួយសប្ដាហ៍ ដោយម្ដងប្រហែល៣២ក្រាម មានអត្រាស្លាប់ដោយសារជំងឺបេះដូង២៧%ទាបជាងអ្នកមិនញ៉ាំគ្រាប់ផ្លែឈើ។
គ្រាប់ផ្លែឈើ ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូល និងខ្លាញ់មិនល្អ ដែលអ្វីទាំងនេះអាចធ្វើឲ្យមានការកកស្ទះក្នុងសរសៃឈាមអាក់ទែ។ មួយវិញទៀត គ្រាប់ផ្លែឈើក៏ជួយកាត់បន្ថយកម្រិតការរលាក ដែលអាចមានទំនាក់ទំនងនឹងជំងឺបេះដូង។ ក្រៅពីនេះ ក៏បានជួយកាត់បន្ថយការវិវត្តទៅជាដុំកំណកឈាម ដែលដុំកំណកឈាមនេះអាចធ្វើឲ្យបញ្ហាគាំងបេះដូង និងអាចបាត់បង់ជីវិត។
ថ្វីបើគ្រាប់ផ្លែឈើភាគមានផ្ទុកខ្លាញ់ ដែលភាគច្រើនជាខ្លាញ់ល្អ តែវាក៏មានផ្ទុកកាឡូរីច្រើនដែរ។ ដូចនេះ យើងគួរញ៉ាំគ្រាប់ផ្លែឈើក្នុងកម្រិតសមល្មមបានហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]