ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានធ្វើការអំពាវនាវឲ្យប្រជាជនដែលមានវិជ្ជមានកូវីដ១៩ចំនួន៩រូប ហើយដែលមិនទាន់ចូលខ្លួនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលផ្តល់ដោយរដ្ឋ ដោយទុករយ:ពេល៣ថ្ងៃជាកំហិត បើមិនដូច្នោះទេរដ្ឋបាលរាជធានីភ្នំពេញ និងចាត់វិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ផងដែរថា ផ្អែកលើ ព្រះរាជក្រមនៃច្បាប់ ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត «អ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ នឹងទទួលការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ ហើយអំពើនេះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើបណ្តាល ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ»។
ចង់ជ្រាបឲ្យកាន់តែច្បាស់អំពីអត្តសញ្ញាណបុគ្គលវិជ្ជមានកូវីដ១៩ទាំង៩រូបនោះ សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]