រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មានអ្នកជំងឺម្នាក់ទៀតជាស្ត្រីអាយុ៦១ ឆ្នាំ ដែលមានទីលំនៅនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ ខែមេសា នៅវេលាម៉ោង១៨៖៣០ នាទី។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបញ្ជាក់ថា ស្ត្រីជាជនជាតិខ្មែរ អាយុ៦១ ឆ្នាំ រូបនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និង រលាកសួតទាំងសងខាងដោយសារជំងឺកូវីដ១៩ លើអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រចាំកាយ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមអានសេចក្តីប្រកាសព័ត៌មានពិស្តាររបស់ក្រសួងដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]