កំពង់ស្ពឺ៖ សូមអបអរសាទរដល់លោក សួង សុខនិត្យ ជាអ្នកដែលទើបតែឈ្នះរង្វាន់ទឹកប្រាក់ ២០០ លានរៀល ពីកម្មវិធី គោជល់ សុបិនក្លាយជាការពិត ដែលផ្តល់រង្វាន់ធំជាងគេ។

អ្នកដែលទើបតែឈ្នះរង្វាន់ទឹកប្រាក់ ២០០ លានរៀល ពីកម្មវិធី គោជល់ សុបិនក្លាយជាការពិត លោក សួង សុខនិត្យ មានអាយុ ២៩​ ឆ្នាំ ដែលធ្វើការនៅរោងចក្រកាបូប និងមានទីលំនៅ ភូមិដំដែក ឃុំព្រៃញតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោកមានអារម្មណ៍ភាន់ភាំងស្មារតីដោយរំភើបរីករាយទាំងទឹកភ្នែក បន្ទាប់ពីលោកបានឃើញរង្វាន់ទឹកប្រាក់ ២០០ លានរៀន នៅក្រោមក្រវិលកំប៉ុង គោជល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកឈ្នះរង្វាន់ 

ភ្លាមនោះ គាត់បានរត់ទៅរកមិត្តភក្តិដែលធ្វើការជាមួយគ្នាគឺលោក សុវណ្ណ ដែលជាអ្នកបានទិញគោជល់ដែលមានសំណាងដ៏អស្ចារ្យនេះផ្ញើឱ្យគាត់ ដើម្បីឱ្យជួយពិនិត្យមើលរង្វាន់។ លោក សួង សុខនិត្យ ស្ទើរតែមិនជឿខ្លួនឯងថា គាត់បានឈ្នះរង្វាន់ដែលមានសំណាងដ៏អស្ចារ្យនេះពី “គោជល់ សុបិនក្លាយជាការពិត” ប៉ុន្តែមិត្តភក្តិរបស់គាត់បានបញ្ជាក់ប្រាប់គាត់ដោយសេចក្តីរីករាយថា គាត់ពិតជាបានឈ្នះរង្វាន់ពិតមែន។ មិនបង្អង់យូរគាត់ក៏បានសុំមេចេញពីធ្វើការភ្លាមៗ ដើម្បីផ្តល់ដំណឹងនេះដល់ក្រុមគ្រួសាររបស់គាត់។ ពេលទៅដល់ផ្ទះ ប្រពន្ធគាត់ និងបងថ្លៃរបស់គាត់បានស្តីឱ្យគាត់ ព្រោះគាត់អត់ធ្វើការហើយត្រូវគេកាត់ប្រាក់ខែ។ ដោយមិនបានឆ្លើយតបភ្លាមៗទេ គាត់ក៏ប្រញាប់ហៅប្រពន្ធនិងបងថ្លៃចូលផ្ទះ ហើយគាត់ក៏ប្រាប់ដំណឹងដ៏អស្ចារ្យនេះទាំងទឹកភ្នែក។ ពេលនោះប្រពន្ធគាត់ហូរទឹកភ្នែកហើយនិយាយលែងចេញ បានត្រឹមយំអោបប្តី ហើយចំណែកបងថ្លៃវិញបានលោតស្រែកហ៊ោ ដោយអរ និងសប្បាយរីករាយ។

អ្នកឈ្នះរង្វាន់ 

លោក សួង សុខនិត្យ បាននិយាយថា៖

សម្តីលោក សួង សុខនិត្យ 

គួររំលឹកផងដែរថា តូប​ឬហាង ដែលលក់​គោជល់​មាន​រង្វាន់​ ២០០លានរៀន ក៏​ទទួល​បានប្រាក់លើក​ទឹក​ចិត្ត​ ១០លានរៀលផងដែរ។ នេះ​ពិត​ជា​សំណាង​ដ៏អស្ចារ្យ ​សម្រាប់អ្នក​ដែល​និយម​ពិសា និង​លក់គោជល់។

អ្នកឈ្នះរង្វាន់ 

​នៅមានរង្វាន់ជាច្រើនទៀត ដែលលោកអ្នកអាចឈ្នះពី ក្រវិលកំប៉ុងគោជល់។ សូមបន្តគាំទ្រ និងពិសាភេសជ្ជៈ គោជល់ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។

ម្យ៉ាងទៀត សូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុងដើម្បីឈ្នះរង្វាន់ពី គោជល់លេខសំណាង។ ហើយ​ថ្មីៗ​នេះ ​ក្រុម​ហ៊ុន​គោជល់​បាន​បង្កើត​កម្មវិធី​លេខ​សំណាង​​៨ខ្ទង់ សម្រាប់​អតិថិជន​ផ្សង​សំណាង។ លេខ​សំណាង​នៅសប្ដាហ៍​ទី១គឺ៖ លេខ៨ខ្ទង់ឈ្នះ ១០,០០០ដុល្លារ (០៣៥២១៦០៥) , លេខ៤ខ្ទង់​ឈ្នះ ១០ដុល្លារ (១៦០៥) ពិសេសសម្រាប់ខែមេសា ឆ្នាំ២០២១ សម្រាប់លេខ២ខ្ទង់ឈ្នះ ១ដុល្លារ (០៥)។ សម្រាប់លេខ​២​ខ្ទង់ សូមប្ដូរឲ្យ​បាន​មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១៕

អ្នកឈ្នះរង្វាន់ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]