បរទេស៖ យោងតាមឯកសារដែលក្រុមហ៊ុន FaceBook នៃគណៈកម្មការមូលបត្រ (SEC) បានរាយការណ៍មកថា ក្រុមហ៊ុនមួយនេះ បានចំណាយប្រាក់រហូតទៅដល់ទៅ ២៣ លានដុល្លារ គិតត្រឹមឆ្នាំ ២០២០ ដើម្បីធានាសុវត្ថិភាពរបស់នាយកប្រតិបត្តិ Mark Zuckerberg

តាមប្រភពដដែលបន្តទៀតថា ថ្លៃចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺសម្រាប់សន្តិសុខផ្ទាល់ខ្លួន នៅឯកន្លែងស្នាក់នៅរបស់ Zuckerberg រួមទាំងការធ្វើដំណើរកម្សាន្ត និងក្រុមគ្រួសាររបស់លោកផងដែរ។ ដោយឡែក​ជាមួយតម្លៃនៃការការពារទាំងមូលរបស់មហាសេដ្ឋីរូបនេះ ពោលគឺថា នៅឆ្នាំ ២០១៩ លោកបានចំណាយច្រើនជាង ១៣,៤ លានដុល្លារ  និង ចំណាយច្រើនជាង ១០,៤ លានដុល្លារនៅឆ្នាំ ២០១៨ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេបានប៉ាន់ស្មានថា ថ្លៃសេវាការពារសម្រាប់ CEO ក្រុមហ៊ុន FaceBook និងក្រុមគ្រួសារ នឹងអាចកើនឡើងនៅឆ្នាំ ២០២០ ដោយសារតែបញ្ហានៃជំងឺឆ្លងរាតត្បាត កូវីដ ១៩  និងការជ្រើសរើសរបស់ប្រធានាធិបតី នៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០ ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Mark Zuckerberg
Mark Zuckerberg
Mark Zuckerberg

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]