ចំណេះដឹងទូទៅ៖ បញ្ហាធំក្នុងបញ្ហាដែលធំបំផុតរបស់មនុស្សគឺថាមនុស្សភាគច្រើនមិនសូវខ្វល់ខ្វាយពីការចំណាយប្រចាំថ្ងៃរបស់ពួកគេ។ វាពិតជាសំខាន់ណាស់ដែលមនុស្សគ្រប់រូបត្រូវរៀនពីរបៀបក្នុងការចំណាយលុយឱ្យបានវាងវៃដូច្នេះ គេអាចចេះធ្វើសន្សំកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ហើយអាចនឹងជោគជ័យក្នុងការអនាគតយូរអង្វែងទៀតផង។
ទិញរបស់ដែលមានសារសំខាន់ជាអាទិភាពមុនគេ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះអាចជារឿងដែលសំខាន់បំផុតសម្រាប់អ្នកដែលត្រូវធ្វើ។ ជាការពិតណាស់ មានរបស់របរដែលមានភាពចាំបាច់ដែលអ្នកមិនរស់នៅខ្វះបាន រួមមានដូចជា អាហារ ទឹក សម្លៀកបំពាក់ និង ផ្ទះ។ ដូចអ្នកដឹងរួចហើយ ប្រសិនបើអ្នកមិនកន្លែងសម្រាប់ស្នាក់នៅ ឬ មានអាហារហូបនោះទេ ការដោះស្រាយបញ្ហាហិរញ្ញវត្ថុ និង ការសន្សំលុយគឺពិបាកកើតមានឡើងណាស់។
បែងចែកការចាយវាយរបស់អ្នកទៅជាបីផ្នែក
ផែ្នកទី១៖ ចំណាយដែលបានកំណត់ទុក ( Fixed Expenses)៖ ចំណាយទាំងនេះ មានដូចជា ថ្លៃជួលផ្ទះ ថ្លៃបង់រំលួសឡាន ម៉ូតូ ទូរស័ព្ទឬ ផ្ទះទិញជាដើម។
ផ្នែកទី២៖ ចំណាយចាំបាច់ (Essential Expenses)៖ រួមមានម្ហូបអាហារ ថ្លៃដឹកជញ្ជូន និង បម្រើបម្រាស់ផ្សេងៗ ដែលតម្លៃទាំងនោះ មិនគួរប្រែប្រួលពីមួយខែទៅមួយខែ។
ផ្នែកទី៣៖ ចំណាយមិនចាំបាច់(Non-essential Expense)៖ នេះគឺជាចំណាយបន្ទាប់បន្សំ មានដូចជា សំបុត្រកុន ផឹកស៊ីជាមួយមិត្តភ័ក្តិ ចំណាយដើរលេង ត្រង់ចំណុចនេះ យើងអាចយកការចំណាយទាំងនេះ មកសន្សំជាជាងការខ្ជះខ្ជាយដោយមិនដឹងខ្លួន តិចៗមែន ប៉ុន្តែច្រើនដង ក៏ជាចំនួនច្រើនបានដែរ។
កត់ត្រាទុកនូវរបាយការណ៍ចាយវាយ
ត្រង់ចំណុចនេះ អ្នកអាចធ្វើការកត់ត្រានូវចំណូលចំណាយប្រចាំខែរបស់អ្នក ដើម្បីដឹងពីការរបៀបដែលចាយវាយប្រចាំខែ ដោយកត់ទាំងចំណាយប្រចាំខែ និង ចំណូលប្រចាំខែ ដើម្បីដឹងថា តើការចាយវាយ និង ចំណូលរបស់ប្រែប្រួលដូចម្តេចក្នុងរយៈពេល១ខែៗ ហើយកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការគ្រប់គ្រង់សាច់ប្រាក់របស់អ្នកឱ្យបានប្រសើរជាងមុន។
គណនាចំនួនលុយរបស់អ្នកដែលនៅសល់ពីចំណាយដែលបានកំណត់ ( Fixed Expenses) និងចំណាយចាំបាច់ (Essential Expenses)
ប្រសិនបើអ្នកចំណាយលុយត្រឹមតែរបស់របរចាំបាច់ សួរថា តើចំណូលរបស់អ្នកសល់ប៉ុន្មាន។
យកចំណូលរបស់អ្នកសរុបដក ចំណាយដែលបានកំណត់ និង ចំណាយចាំបាច់ ដើម្បីដឹងថា ក្នុងមួយខែអ្នកចំណាយលុយប៉ុន្មាន។ អ្នកចាំបាច់យកចំនួនដែលបានដករួច យកមកគ្រប់គ្រងប្រកបដោយភាពឆ្លាតវៃ ដោយបែងចែកសម្រាប់ប្រាក់ចំណូល និង ជីវិតកម្សាន្តជាដើម។
បែងចែកចំណូលដែលនៅសល់ទៅជាការសន្សំ និង ការវិនិយោគ និង សកម្មភាពកំសាន្តក្នុងជីវិតជាដើម
ទឹកប្រាក់ដែលនៅសល់បន្ទាប់ពីអ្នកបានដកចំណាយចាំបាច់ រាល់ខែ គឺជា ចំណូលតាមតម្រូវការ។ អ្នកអាចយកចំណូលនោះ ទៅដើរផ្សារ ទិញរបស់របរ ដើរក្រៅ និង ជាសំខាន់នោះ ដាក់ក្នុងការសន្សំរបស់អ្នក ជាងនោះទៅទៀតនោះ ប្រែក្លាយចំណូលនោះទៅជាការវិនិយោគ កាន់តែប្រសើរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]