ឌូបៃ៖ ប្រទេសអារ៉ាប់រួមបានជ្រើសរើសស្ត្រីអារ៉ាប់ដំបូងដើម្បីហ្វឹកហាត់ជាអវកាសយានិក ខណៈដែលប្រទេសមួយនេះបានពង្រីកខ្លួនយ៉ាងលឿនទៅក្នុងវិស័យអវកាស ដើម្បីពង្រីកសេដ្ឋកិច្ចរបស់ខ្លួន។
កញ្ញា Nora al-Matrooshi អាយុ27ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មគ្រឿងម៉ាស៊ីន បច្ចុប្បន្នកំពុងធ្វើការនៅក្រុមហ៊ុន National Petroleum Construction Company នៅរាជធានី Abu Dhabi នឹងចូលរួមជាមួយក្រុម អវកាសយានិក Astronaut Candidate Class ឆ្នាំ2021 របស់ណាសានៅសហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រទេសអារ៉ាប់រួមកំពុងប្រើកម្មវិធីអវកាសរបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកាត់បន្ថយការពឹងផ្អែកលើប្រេង។
បេក្ខជនអវកាសយានិកមួយរូបទៀតឈ្មោះ Mohammed al-Mulla ក៏នឹងត្រូវចូលរួមជាមួយកញ្ញា Matrooshi ផងដែរ ដែលសរុបមកមានមនុស្សបួននាក់ហើយ ដែលស្ថិតនៅក្រោមកម្មវិធីអវកាសយានិករបស់អារ៉ាប់រួម។ រាប់បញ្ចូលទាំងលោក Hazza al-Mansouri ដែលបានក្លាយជាអវកាសយានិកអារ៉ាប់ដំបូងដែលបានទៅដល់លំហអវកាសនៅឆ្នាំ2019 នៅពេលដែលគាត់បានហោះទៅស្ថានីយអវកាសអន្តរជាតិ។
Nora គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដាក់ពាក្យចំនួន4300នាក់ ដែលត្រូវបានវាយតម្លៃលើសមត្ថភាពវិទ្យាសាស្ត្រការអប់រំនិងបទពិសោធន៍ជាក់ស្តែង ហើយបន្ទាប់មកវាយតម្លៃលើរាងកាយ ចិត្តសាស្ត្រ និងវេជ្ជសាស្ត្រ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]