ថៃ៖ មហាជនប្រាកដជាបានស្គាល់មិនខានជាមួយតារាសម្ដែងវ័យក្មេងដ៏ស្រស់ស្អាតគឺ Tangmo nida ដែលនាងគឺជាតារាសម្ដែងដ៏មានទេពកោសល្យម្នាក់។ក៏ប៉ុន្តែក្នុងរយៈកន្លងទៅនេះនាងបានផ្អាកចេញសម្ដែងនៅក្នុងរង្វង់សិល្បៈមួយរយៈធំ ព្រោះតែនាងមានបញ្ហានៅលើផ្ទៃមុខដោយសារបញ្ហាការកែសម្ផស្សរបស់នាង ។

Tangmo nida 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ Tangmo នាងបានបង្ហោះរូបភាពជាច្រើសន្លឹកចូលទៅក្នុងបណ្ដាញសង្គម ដែលរូបភាពទាំងអស់នោះគឺនាងហាក់បីដូចជាមានភាពស្រស់ស្អាតជាងពីមុនឆ្ងាយខ្លាំងណាស់  បន្ទាប់ពីនាងមានបញ្ហាមុខ ព្រោះតែការកែសម្ផស្សខុសទំរងមុខរបស់នាងដែលបញ្ហានេះបានល្បីទូទាំងប្រទេលអំពីមុខមាត់របស់នាង រហូតដល់ថ្នាក់នាងមិនអាចចូលសម្ដែងរឿងបានអស់រយៈពេលជាយូរ  ប៉ុន្តែពេលនេះខុសស្រលាស់ដោយនាងមានទឹកមុខស្រស់ថ្លា ភ្លឺរលោង និងមើលទៅមុខមាត់ស្រស់ស្អាតស៊ិចស៊ី គួរឱ្យទាក់ទាញ ជាងពីមុនឆ្ងាយណាស់។

ក្នុងនោះហ្វេនៗជាច្រើនបានចូលទៅខមមិន សរសើរពីសម្រស់ ដែលបានផ្លាស់ប្ដូរមករកសភាពដើមវិញ ឬអាចថាស្អាត និងទាក់ទាញជាងពីមុនទៀត ហើយពួកគេសង្ឃឹមថានាងនិងចូលមកសម្ដែងរឿងទៀតដើម្បីបម្រើអាម្មណ៍របស់ទស្សនិកជនបន្តទៀត៕

Tangmo nida 
Tangmo nida 
Tangmo nida 
Tangmo nida 
Tangmo nida 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]