និយាយចំពោះទំនាក់ទំនងស្នេហា ការស្រឡាញ់គ្នាខ្លាំងប៉ុនណា ឬស្នេហាចំណាយពេលយូរប៉ុនណាជាមួយគ្នាក៏ដោយ ក៏នៅតែអាចបែកគ្នាបានដែរ ឱ្យតែមានរឿងទាំងអស់នេះកើតឡើង។
១. បាត់បង់ភាពស្មោះត្រង់
ភាពស្មោះត្រង់ ជាចំណុចសំខាន់មួយសម្រាប់ទំនាក់ទំនង មិនថាជាស្នេហា ឬមិត្តភាពនោះឡើយ។ ប៉ុន្តែ ប្រសិនបើទំនាក់ទំនងរបស់អ្នកចាប់ផ្ដើមមានរឿងលាក់បាំងនឹងគ្នាហើយនោះ ភាពរកាំរកូសក៏នឹងកើតមានតាមក្រោយដែរ មិនថាការលាក់បាំងក្នុងបំណងអ្វីទេ តែវាបង្ហាញថា អ្នកគ្មានភាពស្មោះត្រង់ចំពោះដៃគូ។

២. វត្តមានអ្នកទី៣
ច្បាស់ណាស់ មនុស្សពីរនាក់ទោះឈ្លោះគ្នាយ៉ាងណា ក៏គ្មានថ្ងៃបែកគ្នាដែរ។ តែបើហ៊ានតែមានវត្តមានអ្នកទី៣ចូលមកជ្រៀតជ្រែក ទោះបីទាស់សម្ដីគ្នាតែបន្តិច ក៏អាចឱ្យអ្នកទី៣ជ្រៀតចូលបានដែរ ដូច្នេះ សូមកុំផ្ដល់ឱកាសឱ្យអ្នកទី៣ចូលមកធ្វើជាចំណែកលើសក្នុងរឿងស្នេហារបស់អ្នកឱ្យសោះ។
៣. បាត់បង់ទំនុកចិត្ត
ការបាត់បង់ទំនុកចិត្ត វាកើតឡើងព្រោះតែមានម្ខាងដែលចូលចិត្តធ្វើខ្លួនផ្ដេសផ្ដាស ធ្វើខ្លួនគួរឱ្យសង្ស័យ ដូច្នេះ វាគ្មានអ្វីចម្លែកទេ ដែលម្ខាងទៀតចាប់ផ្ដើមអស់ភាពជឿជាក់ចំពោះដៃគូ ហើយតែងតែរករឿងឈ្លោះព្រោះតែពាក្យថា មិនទុកចិត្ត។ ដូច្នេះមិនយូរមិនឆាប់ស្នេហានេះ វាក៏នឹងបែកបាក់ទៅ នៅពេលដែលទំនុកចិត្តត្រូវបានរលត់ទៅទាំងស្រុង។

៤. លែងគោរពចំពោះគ្នា
មនុស្សពីរនាក់ស្រឡាញ់គ្នាខ្លាំងយ៉ាងណា ក៏ត្រូវតែចេះគោរព និងឱ្យតម្លៃចំពោះដៃគូរបស់ខ្លួនឱ្យបានខ្ពស់ផងដែរ។ ប៉ុន្តែប្រសិនបើអ្នកបាត់បង់ការគោរព និងឱ្យតម្លៃចំពោះគ្នាហើយនោះ ទំនាក់ទំនងរបស់អ្នកក៏គ្មានចំណុចសំខាន់ជាគោល ដែលគិតថាវានឹងមានតម្លៃគ្រប់គ្រាន់ ដែលគួរឱ្យថែរក្សានោះឡើយ។ គ្មាននរណាម្នា់ ចង់ថែរក្សា ឬបន្តទំនាក់ទំនងជាមួយនឹងមនុស្ស ដែលមិនគោរព និងឱ្យតម្លៃខ្លួននោះទេ។
៥. គ្មានគោលដៅពិតរួមគ្នា
ការបោះជំហានដើរ អាចថាអ្នកមានវិធីដើរផ្សេងៗគ្នា វាចំណេះជំនាញដើម្បីធ្វើការសម្រេចគោលដៅបែបផែនខុសៗគ្នា ប៉ុន្តែអ្នកមានគោលដៅមួយរួមគ្នា វាគឺជារឿងដែលប្រសើរបំផុត។ ប៉ុន្តែប្រសិនបើអ្នកដើរផ្លូវមិនដូចគ្នា ហើយជាក់ស្ដែងគោលដៅដែលអ្នកចង់ទៅ ក៏មិនដូចគ្នាដែរនោះ វាជារឿងដែលល្អហើយ ដែលបែកចែកផ្លូវគ្នាដើរឱ្យហើយ កុំឱ្យចំណាយពេលខាតអស់ប្រយោជន៍៕
ខ្មែរឡូតសូមរក្សាសិទ្ធិ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]