តើភាពទាក់ទាញរបស់នារី ដែលធ្វើឲ្យបុរសឈ្លក់វង្វេងដល់ថ្នាក់ស្រលាញ់មិនចេះធុញគឺជាអ្វី? អាចជារូបសម្បត្តិ កាយវិការនិង អត្តចរិtដែលមានលក្ខណៈសំខាន់ជាងគេ ដែលអាចធ្វើឲ្យមនុស្សប្រុស នឹងស្រលាញ់អ្នកគ្មានថ្ងៃប្រួលប្រែនោះ?
ជាទូទៅក្នុងពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានយល់ឃើញថា ភាពទាក់ទាញនិង មន្តស្នេហ៍របស់មនុស្សស្រីដែលធ្វើឲ្យមនុស្សប្រុសស្រលាញ់មិនធុញទ្រាន់ គឺស្ថិតនៅសម្រស់តែមួយមុខគត់ ចម្លើយនេះគឺមិនខុសទេ ប៉ុន្តែក៏មិនត្រូវទាំងស្រុងដែរ ដោយសារនៅខ្វះចំណុចសំខាន់មួយចំនួនមកបន្ថែមទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រៅពីសម្រស់និង ការតុបតែងខ្លួននោះ គឺមានចំណុចធំៗផ្សេងទៀត ដែលនារីត្រូវតែមាន ដើម្បីឲ្យមនុស្សប្រុសស្រលាញ់អ្នកខ្លាំងនិង មិនអាចឈានជើងចេញទៅចោលអ្នកបានឡើយ ទោះបីស្ថិតក្នុងស្ថានការណ៍បែបណាក្តី។
តោះចង់ដឹងអត់ថានារីៗត្រូវមានចំណុចណាខ្លះដែលធ្វើឲ្យមនុស្សប្រុសស្រលាញ់មិនចេះធុញ៖
១.មនុស្សស្រីដែលគំនិតវិជ្ជមាន
ចំពោះមនុស្សស្រីដែលមានគំនិតបែបវិជ្ជមាន គឺឆាប់យល់ការណ៍ណាស់ ដោយពួកគេនឹងមិនប្រកាន់ច្រើនឬ រករឿងដោយគ្មានហេតុផលឡើយ ដូច្នេះទោះបីជារូបសម្បត្តិមិនសូវស្អាតក្តីក៏ប្រុសអាចចាប់អារម្មណ៍ទៅអត្តចរិករបស់នារីប្រភេទនេះដែរ។
២.មនុស្សស្រីដែលឆ្លាត
នេះមិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលដែលមនុស្សគ្រប់រូបតែងតែចាប់អារម្មណ៍ទៅមនុស្សស្រីដែលប្រាជ្ញា វាងវៃនោះប៉ុន្តែមិនមានន័យថាឆ្លាតក្នុងការកុហកបោកប្រាស់អ្វីឡើយ គឺឆ្លាតចេះគិតមុខគិតក្រោយនោះទេ ក្រៅពីនេះទៀតបុរសៗគឺប្រាកដជាគ្មាននរណាចង់បានគូស្នេហ៍ មិនសូវចេះគិតនោះទេនិង ពិបាកនិយាយគ្នាឡើយ។
៣. មនុស្សស្រីដែលចេះគួរសមនិង ចេះគោរពចាស់ទុំរួមទាំង អ្នកដទៃ
នៅពេលខ្លះទោះបីជាពេលខ្លះមនុស្សស្រីម្នាក់ដែលមានសម្រស់ស្អាតខ្លាំងយ៉ាងណាក្តី តែបើនិយាយស្តីមិនចេះគិត មិនគោរពគេឯង ជាពិសេសគឺចាស់ទុំនោះ ជឿថាមនុស្សប្រុសភាគច្រើនគឺមិនអាចទ្រាំបានឡើយ។
៤. មនុស្សស្រីដែលឆាប់យល់ចិត្ត
នេះអាចជាចំណុចសំខាន់មួយដែរ ដោយនារីគួរតែយល់ដែរ មនុស្សប្រុសដែលមានវ័យចាប់ពី២០ឡើង គឺពួកគេមិនចូលចិត្តនៅក្បែរមនុស្សដែលគេស្រលាញ់រាប់ម៉ោងឬ រាល់ថ្ងៃពេកនោះទេ ដោយពួកគេត្រូវការចំណាយពេលវេលាសម្រាប់ខ្លួនឯង មិត្តភក្តិនិង ក្រុមគ្រួសារគេខ្លះដែរ។
៥.មនុស្សស្រីដែលមិនរអ៊ូរទាំច្រើន
មនុស្សប្រុសទាំងអស់គឺប្រាកដជាមិនចូលចិត្តមនុស្សស្រីដែលនិយាយដដែលៗនិង រអ៊ូរទាំច្រើនឡើយ ដូច្នេះនារីៗគួរតែកាត់បន្ថយការរអ៊ូចេះខ្លះនិង រឿងល្មមគួរតែខន្តីខ្លះទើបល្អ។
៦.មនុស្សស្រីដែលចរិកដូចក្មេង
ពិតណាស់ មនុស្សស្រីដែលមានចរិក ងរតិចៗ ដូចកូនក្មេងគឺមើលទៅពិតជាគួរឲ្យស្រលាញ់ណាស់ ប៉ុន្តែអាចកុំឲ្យជ្រុលហួសហេតុ ដែលអាចបណ្តាលឲ្យមើលទៅសាំនិង ធុញទ្រាន់វិញ។
៧.មនុស្សស្រីដែលមិនអាត្មានិយម
ជាទូទៅគ្មានមនុស្សប្រុសណាចង់បានដៃគូស្នេហាជាមនុស្សស្រីអាត្មានិយមគិតតែផលប្រយោជន៍ខ្លួននោះឡើយ ដោយមនុស្សប្រុសគ្រប់ៗគ្នាតែងចង់រកមនុស្សស្រី ដែលចេះបារម្ភនិង គិតពីអ្នកដទៃដែលនៅក្បែរខ្លួនផងដែរ។
៨.មនុស្សស្រីដែលចេះលេងសើចនិង ញញឹមខ្លះ
ធម្មតាមនុស្សប្រុសភាគច្រើនតែងតែស្រលាញ់មនុស្សស្រី ដែលចេះកំប្លែងនិង លេខសើចតិចតួចដែរ ដោយប្រសិនជាមនុស្សស្រីដែលមានមុខស្មើគ្រប់ពេលមិនចេះរីកនោះ ជឿថាដៃគូអាចនឹងបាត់បង់ក្តីស្រលាញ់បន្តិចម្តងៗ ដោយអាចគិតថាខាងស្រីមិនពេញចិត្តចំពោះវត្តមានរបស់គេឡើយ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]