ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ តែងតែរៀបចំតុបតែង ជាមួយនឹងរូបតំណាងតាមឆ្នាំនីមួយៗ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានទស្សនា និងកម្សាន្តភ្នែក។ យ៉ាងណាមិញនៅក្នុងឆ្នាំនេះដែរ សាលារាជធានីភ្នំពេញ ក៏មិនភ្លេចក្នុងការរៀបចំនៅ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដូចរាល់ឆ្នាំ។
សាលារាជធានីភ្នំពេញបាន នឹងកំពុងរៀបចំតុបតែងរូបសត្វគោ តំណាងឆ្នាំឆ្លូវនៅរមណីយដ្ឋានប្រវត្តិសាស្ត្តវត្តភ្នំ ដោយឆ្នាំនេះអាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតអោយមានការប្រមូលផ្តុំកំសាន្តដូចឆ្នាំមុនៗទេ ដោយសារកម្ពុជាយើងកំពុងឆ្លងរាតត្បាតជំងឺកូវីដ-១៩ក្នុងសហគមន៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ថា ឆ្នាំនេះសង្គ្រាន្តចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤:០០នាទីព្រឹក ទៀបភ្លឺ (រំលងអធ្រាត្រនៃយប់ថ្ងៃ១៣) ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]