បរទេស៖ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនអាចនឹងរងផលប៉ះពាល់ពីកង្វះខាតឈីប ប៉ុន្តែ Samsung មើលទៅនៅតែបន្តបញ្ចេញស្មាតហ្វូនបត់របស់ខ្លួននៅឆ្នាំនេះដដែល។ យោងតាមរបាយការណ៍របស់វេបសាយ The Elec បានអោយដឹងថា ក្រុមហ៊ុន Samsung គ្រោងនឹងដាក់លក់ Galaxy Z Fold 3 និង Galaxy Z Flip 2 នៅដើមខែកក្កដា។

គេក៏រំពឹងថានឹងមានការផ្លាស់ប្តូរលើការរចនាចំពោះអេក្រង់បង្ហាញ និងថាមពលថ្ម។ របាយការណ៍បានបង្ហាញថាស្មាតហ្វូនលើកក្រោយនឹងមានថាមពលថ្ម 4,380mAh ដែលដូចគ្នានឹង Galaxy Fold ដំបូងដែរ។ ចំពោះអេក្រង់បង្ហាញ Galaxy Z Fold 3 អាចនឹងមិនបានអេក្រង់ល្អដូចរៀមច្បងរបស់វានោះទេ។ អេក្រង់បត់ត្រូវបានគេរាយការណ៍ថាមានទំហំ7.5អ៊ីញ ចំណែកអេក្រង់ខាងក្រៅមានទំហំ6.2អ៊ីញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍មុននេះបានបញ្ចាក់ថា Galaxy Z Flip 2 ក៏អាចមានថាមពលថ្មទាបជាងមុនផងដែរ។ វាអាចនឹងថយចុះពីថ្ម 3,300mAh ទៅ 3,200mAh វិញ។

ក្រុមហ៊ុន Samsung បានបញ្ជាក់កាលពីខែធ្នូថា ខ្លួនមានគម្រោងធ្វើឱ្យស្មាតហ្វូនបត់មានរាងស្តើងជាងមុន ដើម្បីងាយស្រួលដាក់តាមខ្លួន។ Galaxy Z Fold 3 អាចមានមុខងារ S Pen ផងដែរ ដែលនឹងបង្កើនសមត្ថភាពរបស់វាឱ្យកាន់តែប្រសើរថែមទៀត៕

Galaxy Z fold 2

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]