កម្សាន្ត៖ ខណៈដែលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ គឺនឹងខិតចូលមកថ្ងៃស្អែកនេះ គេសង្កេតឃើញអតីតបវរកញ្ញា Miss Grand Cambodia សេង រដ្ឋា បានបញ្ចេញនូវរូបភាពដែលកញ្ញា គ្រងឈុតច្នៃតំណាងឱ្យទេពធីតាមហាសង្រ្កាន្តព្រះនាងមណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមកនាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក នាថ្ងៃស្អែក នាម៉ោង ០៤៖០០ នាទីព្រហាម ក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជឆ្នាំ២០២១។
ពិតជាស្រស់ស្អាតខ្លាំងណាស់ ពេលដែលអតីតបវរកញ្ញារូបនេះ គ្រងឈុតដ៏អស្ចារ្យមួយនេះ ដែលជាឈុតតំណាងជាព្រះនាងមណ្ឌាទេវី បុត្រីទី៤ នៃកបិលមហាព្រហ្ម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកដែរថា កញ្ញាធីតាឯកសង្ក្រានឆ្នាំ២០២១នេះ គឺកញ្ញា សាន្ត កុសុមៈ ម្ចាស់មកុដជ័យលាភី ក្រោយពីបានឆ្លងកាត់ការប្រឡងជម្រុះបានជាច្រើនវគ្គរួចមក ដែលរៀបចំដោយក្រុមហ៊ុន Fun Entertainment៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]