ភ្នំពេញ៖ ជាការពិតណាស់ដែល Texas Chicken បានផ្តល់ជូននៅមឺនុយ មុខម្ហូមប្លែកៗ ដល់អតិថិជនរបស់ខ្លួន ជាច្រើនមុខរួចមកហើយដោយទទួលបាន ការគាំទ្រខ្លាំង ទៅលើរសជាតិសាច់មាន់បំពងបែបហឹរ ក្រៅពីនេះ នៅមាន ម៉ិចស៊ីកាណា បឺហ្គឺ និង រ៉េប ជាច្រើនរសជាតិផងដែរ។ ហើយនៅពេលនេះហាងសាច់មាន់បំពងដ៏ល្បីឈ្មោះ Texas Chicken ក៏ទើបចេញនៅ ផលិតផលថ្មីមួយដែល ជាសាច់មាន់បំពងរសជាតិហឹរ មានឈ្មោះថា 8 Pepper Chicken កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២១ ថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍ពី 8 Pepper Chicken គឺបានផ្សំឡើងដោយរូបមន្តពិសេសរបស់ Texas Chicken ដោយប្រើសាច់មាន់ ជាមួយនឹងគ្រឿងទេសពិសេសៗទាំង៨មុខ ដូចជា ម្ទេស Jalapeño ម្រេចស៊ីឈន់ ម្ទេសបៃតង ម្ចេសChipotle ម្ចេសដៃនាង ម្រេចខ្មៅ ម្ទេសក្រហម និង ម្ទេស Ancho បន្ថែមជាមួយ ល្ងស និងស្លឹកខ្ទឹម រួមជាមួយទឹកជ្រលក់ដ៏ឈ្ងុយឆ្ងាញ់រួមបញ្ចូលគ្នា ធានាថាស្រួយឆ្ងាញ់ប្លែកមាត់តែម្តង គ្រាន់តែនឹកដល់ក៏ស្រក់ទឹកមាត់ដែរ។
ជាមួយនិងរសជាតិថ្មីនេះផងដែរ គឺមិនត្រឹមតែមានសម្រាប់សាច់មាន់បំពង (8 Pepper Chicken) នោះទេថែមទាំងមាន ជាមួយសាច់មាន់ថេនដឺ (8 Pepper Chicken Tender) ទៀតផង។
ដោយឡែកអ្នកទាំងអស់គ្នាអាចធ្វើការកុម៉្មង់ជាឈុតបានចាប់ពីតម្លៃ ៤.៥ ដុល្លារឡើងទៅ ក្នុងនោះមាន២ជម្រើសដូចជា៖
១.មាន់បំពង 8 Pepper Chicken ១ដុំ សាឡាដខូលស្ល១ចាន នំប៊ីស្កីតរសជាតិប៊ឺនិងទឹកឃ្មុំ ១ដុំ
២.មាន់បំពង 8 Pepper Tenders ៣ដុំ ដំឡូងបារាំងកិន១ប៊ីស្កីតរសជាតិប៊ឺ និងទឹកឃ្មុំ១ដុំ រាល់ការជាវឈុតណាមួយនោះនិងថែមជូនភេសជ្ជៈ កូកាកូឡាចំណុះ៣៥០មីលីលីត្រ ១ដបភ្លាមៗ។
ដើម្បីធានាបាននូវសុវត្ថភាព និងភាពងាយស្រួលជូនអតិថិជន ក្រៅពីការមកទទួលទានក្នុងហាង ការខ្ចប់ទៅផ្ទះ Texas Chicken ក៏មាននូវ សេវាកម្មកម៉្មង់តាមសេវាដឹកជញ្ជូនអាហារអនឡាញជាមួយ Nham24, Foodpanda និង E-GetS ជាមួយនិងការទូទាត់ថ្លៃអាហារ តាមរយៈវីសាកាត (Visa Card) និងសេវាកម្មកម៉្មង់មុនមកយកក្រោយ (Call To Pick Up) អ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកកាន់ សាខាបឹងកេងកង តាមរយៈលេខទូរស័ព្ទ ០៧៧ ៦៦៦ ៩១៧ និងសាខាផ្លូវកម្ពុជាក្រោមតាមរយៈលេខទូរស័ព្ទ ០៧៧ ៦៦៦ ៩១៦ ។
សម្រាប់ពត៌មានបន្ថែម: អាចធ្វើការទំនាក់ទំនងផេកហ្វេសប៊ុក https://bit.ly/3pB1D86
អាស័យដ្ឋាន: សាខាបឹងកេងកង៖ https://bit.ly/3vXANu
សាខាផ្លូវកម្ពុជាក្រោម៖ https://bit.ly/3vXANub
បើទំនងឆ្ងាញ់យ៉ាងហ្នឹង ត្រូវតែសាកហើយបានដឹង!!!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]