ភ្នំពេញ: ពុកម៉ែ បងប្អូន ប្រិយមិត្ត និងទស្សនិកជន ពិតជាបានស្គាល់លោក ចាន់ មករា ដែលជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំនៅក្នុងផលិតកម្មហង្សមាស និងជាម្ចាស់បទ ចាបយំល្វើយៗ ដែលជាបទចម្រៀងទទួលបានការនិយមគាំទ្រខ្លាំងពីសំណាក់មហាជនទាំងចាស់ ទាំងក្មេងផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះយោងតាមគណនីហ្វេសប៊ុក របស់លោកចាន់ មករា បានបង្ហោះសារមួយឃ្លាភ្ជាប់ដោយវីដេអូបង្ហាញពីសកម្មភាពដែលលោក កំពុងនៅក្នុងឡានសង្រ្គោះបន្ទាន់ ជាមួយលោកឪពុក ដោយក្នុងសារនោះ លោកបាននិយាយយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ចាន់ មករា

សូមបញ្ជាក់ផងដែរថា លោកឪពុករបស់លោកត្រូវដឹកពីខេត្តព្រះសីហនុ មកសង្រ្គោះបន្ទាន់ភ្លាមនៅមន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់ពីឪពុករបស់លោកមានមុខរបរជាអ្នករត់ Pass App នៅផ្សារវាលរេញ ស្រុកព្រៃនប់ ដែលជាស្រុកកំណើតរបស់លោក បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង១២កន្លះថ្ងៃត្រង់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយមានរថយន្តមកបុក Pass App បណ្តាលឲ្យរងរបួសធ្ងន់ បាក់ដៃពីកំណាត់ បែកមុខ និងត្រូវកន្លែងផ្សេងៗទៀត ហេតុដូច្នេះហើយទើបតម្រូវឲ្យបញ្ចូនមកសង្គ្រោះនៅភ្នំពេញជាបន្ទាន់៕

លោក ចាន់ មករា
ម៉ូតូកង់បី
លោក ចាន់ មករា
លោក ចាន់ មករា
ចាន់ មករា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]