ថៃ៖ កាលពីថ្មីៗនេះ តារាប្រុសថៃមុខមាត់ស្អាតសង្ហាលោក Fluke Jira បានបង្ហោះនៅលើបណ្តាញសង្គមលើគណនីផ្ទាល់ ពីដំណឹងល្អ រួមទាំងភាពសប្បាយរីករាយយ៉ាងខ្លាំង ក៏ព្រោះតែភរិយារបស់លោក បានសម្រាលកូនទី ២ ដោយសុវត្ថិភាព។

ជាក់ស្តែងក្នុងរូបភាពប៉ុន្មានសន្លឹកនោះ ក៏បានបង្ហាញពីមុខមាត់ដ៏គួរឲ្យក្នាញ់របស់កូនទី ២របស់លោកផងដែរ ដោយត្រូវបានគេឲ្យដឹងថា​ គឺជាកូនស្រីដដែល ដែលមានឈ្មោះថា Juna ដែលស្រដៀងទៅនឹងឈ្មោះបងស្រីរបស់គេឈ្មោះ Juni

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរ ក្រោយពីឃើញបែបនេះ មានអ្នកគាំទ្រជាច្រើនរូប ក៏ដូចជាមិត្តរួមការងារ ក្នុងរង្វង់សិល្បៈ បានចូលរួមអបអរសារទរ ក៏ដូចជាជូនពរដល់ភរិយា និងកូនស្រីតារាប្រុសរូបនេះ សូមឱ្យមានសំណាងល្អ និងមានសុខភាពល្អទាំងម្តាយទាំងកូនដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ភរិយា និង Fluke
Fluke និងភរិយាព្រមទាំងកូនស្រី
Fluke និងភរិយាព្រមទាំងកូនស្រី
កូនស្រីទាំងរបស់​ Fluke

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]