ភ្នំពេញ៖  លោក ព្រីន ដែលប្រិយមិត្ត និងទស្សនិកជន បានស្គាល់ថា  ជាតារាសម្តែងមួយរូប ដែលមានទាំងរូបសម្រស់ ស្រស់សង្ហា និងទេពកោសល្យ ព្រមទាំងសមត្ថភាពខ្ពស់នៅក្នុងការសម្តែង រហូតទទួលបាននូវចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ របស់អ្នកទាំងពីរ សឹងតែគ្រប់ខ្សែភាពយន្តតែម្តង ដែលជាហេតុធ្វើឲ្យសន្ទុះនៃការគាំទ្រអ្នកទាំងពីរកើនឡើងជាលំដាប់ផងដែរ។  

យ៉ាងណាមិញ ដោយមើលឃើញពីភាពលំបាករបស់បងប្អូនមួយចំនួន ក្នុងអំឡុងពេលនៃការរីកដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង។ តារាសម្ដែងដែលកំពុងទទួលបានភាពល្បីល្បាញមួយរូបនេះ បានធ្វើអំពើដ៏ប្រពៃមួយ ដោយលោក នាំយកនូវម្ហូបអាហារ  និង គ្រឿងបរិភោគមួយចំនួន ចែកជូនដល់​បងប្អូនមួយចំនួន ដែលកំពុងជួបបញ្ហាខ្វះខាត និងស្ថិតក្នុងតំបន់បិតខ្ទប់ក្នុងអំឡុងពេលកូវីដនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះទង្វើសប្បុរសធម៌នេះ ក៏មានការកោតសរសើរសាទរពីអ្នកលេងនៅលើបណ្តាញសង្គមហ្វេសប៊ុក ចំពោះទឹកចិត្ដដ៏ល្អប្រពៃ របស់តារាសម្ដែងរូបនេះ ដែលចេះជួយទុក្ខធុរៈគ្នា ក្នុងនាមជាកូនខ្មែរដូចគ្នា ក្នុងអំឡុងពេលលំបាកបែបនេះ បើទោះបីជាបន្តិចបន្តួចក្តី តែក៏បានជួយសម្រួលនូវការលំបាកមួយចំនួនផងដែរជូនបងប្អូនពូៗមីង នៅក្នុងគ្រានេះ។

ជាមួយគ្នានេះដែរ លោក ព្រីន ក៏បានបង្ហោះវីដេអូនិងបានសរសេរសារបែបនេះថា៖

សារ  លោក ព្រីន

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

    លោក ព្រីន
    លោក ព្រីន
    លោក ព្រីន និងអ្នកចូលរួម
    សកម្មភាពលោក ព្រីន
សកម្មភាព រៀបចំ
សកម្មភាព រៀបចំ
សកម្មភាព ចែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]