កូរ៉េខាងត្បូង​៖ កាលពីថ្ងៃទី ១៣ ខែមេសា នៅលើបណ្តាញសង្គម YouTube ជាផ្លូវការរបស់ក្រុមចម្រៀងនារីសកល BLACKPINK ត្រូវបានគេឲ្យដឹងថា បានទទួលអ្នក Subscribe ច្រើនជាង ៦០ លាននាក់ បន្ទាប់ពីបានបង្ហាញខ្លួនអស់រយៈពេល ៤ឆ្នាំចុងក្រោយនេះ។

ដោយឡែក ត្រលប់ទៅខែកក្កដាឆ្នាំមុន ក្រុមចម្រៀងនារីធំជាងគេនៅលើពិភពលោករូពនេះ បានក្លាយជាអ្នកសិល្បៈករនារី ដែលទទួលបានអ្នក Subscribe ច្រើនគេបំផុត បន្ទាប់ពីបានវ៉ាដាច់ Ariana Grande

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនយូរប៉ុន្មានចំនួនអ្នក Subscribe ក្រុមចម្រៀងនារី YG រូបនេះ នៅតែបន្តកើតឡើងជាលំដាប់ រហូតបានក្លាយជាតារាចម្រៀងក្រុមតែមួយគត់នៅលើពិភេះលោក ដែលទទួលបានអ្នក Subscribe ច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីតារាចម្រៀង Justin Bieber៕

សូមអបអរសាទរ!

សូមទស្សនារូបភាពខាងក្រោម៖

BLACKPINK 
BLACKPINK 
BLACKPINK 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]