គ្មានអ្នកណាចង់បែកគ្នា និងមនុស្សស្រលាញ់គ្នារាល់ថ្ងៃនោះទេ ក៏ប៉ុន្តែមានរឿងខ្លះវាពិតជាមិនអាច​និយាយពី​មូលហេតុ​ចេញមក ទើបសុខចិត្តដើរចេញ​ហើយដកចិត្តទៅទាំងខ្លួនឯងដែលជាអ្នកបោះបង់គេនេះ ក៏គ្រាំចិត្ត​មិន​តិចដែរ។

ប្រសិនបើអ្នកកំពុងស្រលាញ់គ្នាសុខៗ និងគូស្នេហ៍អ្នកសព្វដង ស្រាប់តែបែកគ្នាគួរធ្វើចិត្តបែបណា?​ ខាងក្រោមនេះជាអ្វីដែលអ្នកធ្វើបាន៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១ រំងាប់អារម្មណ៍ 

រំងាប់អារម្មណ៍

កូំបណ្តោយឲ្យអារម្មណ៍អ្នកវាក្តៅ ឬខឹងអី អ្នកត្រូវរំងាប់វា ដោយតាំងចិត្តឲ្យមាំហើយនៅស្ងៀមបនតិចយ៉ាងហោច​ណាស់​ ១៥នាទី ដោយអង្គយយចុះរួចដកដង្ហើយវែងៗ។ 

ទី២ ប្រាប់ខ្លួនឯងថាវាមិនអីទេ 

 ប្រាប់ខ្លួនឯងថាវាមិនអីទេ 

ពាក្យនេះវាសាមញ្ញាណាស់​តែវាអាចជួយអ្នកបាន ​សូមនិយាយមកកាន់ខ្លួនឯងដោយហៅឈ្មោះខ្លួនឯង​ហើយ​និយាយ​ថា "  ....! អ្នកពិតជាពូកែណាស់ដឹងទេ! .. ... ហើយក៏រឹងមាំណាស់ ឯងមិនអីទេ ពិតជាមិនអី!"។ 

ទី ៣ កុំគិតច្រើន 

កុំគិតច្រើន 

គ្រាន់តែដឹងទៅថា មនុស្សតែងមានបេះដូងមួយដ៏បរិសុទ្ធ គេមិនដែលចង់ធ្វបាប ឬធ្វើអាក្រក់នោះឡើយ។ ជាពិសេសគេក៏មិនដែលចង់ធ្វើឲ្យមនុស្សដែលខ្លួនឯងស្រលាញ់ឈឺចាប់ដែរ។ អញ្ចឹងហើយសូមកុំគិត អវិជ្ជមានអី ពីព្រោះវាមិនអីទេ  ការបែកគ្នានេះគ្រាន់តែាជាការបាត់បង់តូចមួយប៉ុណ្ណោះ។
សរុបមកខ្ញុំពិតជាជឿជាក់ថា អ្នកក៏ដឹងណាថាស្រលាញ់វាជារឿងមួយដែលមិនមានសំខាន់បំផុតនោះទេ វាគ្រាន់តែ​ពណ៌​មួយ​ដែលបានចូលមកជួយឲ្យគំនូរនៃជីវិតរបស់យើងមានសោភ័ណ្ឌភាពប៉ុណ្ណោះ ដូចនេះទោះគ្មាន​ស្នេហាបែប​គូស្នេហ៍បងអូន បែបនេះក៏អ្នកនៅតែអាចរឹងមាំហើយរស់នៅបន្តបានដដែរដោយមានសុភម្គលបាន៕

ស្នេហាគ្រាន់តែជាពណ៌ ដែលបន្ថែមឲ្យគំនូរជីវិត ដែលមានន័យហើយប៉ុណ្ណោះ​ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]