ភ្នំពេញ៖ គ្រាន់តែលើកពេលបន្តិចប៉ុណ្ណោះ រង្វាន់ធំយ៉ាងច្រើនសម្បូរបែបនៅតែបន្តផ្តល់ជូន និងស្វែងរកអតិថិជនដែលមានសំណាងឈ្នះដដែល។ ដោយអនុលោមតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីចូលរួមចំណែកទប់ស្កាត់ ក៏ដូចជាបញ្ឈប់រំលត់ការរីករាលដាលនៃជំងឺកូវីត-19 (Covid-19) ក្រុមហ៊ុន សាមសុង សូមធ្វើការលើកពេលការចាប់ឆ្នោតឈ្នះរង្វាន់ធំអស្ចារ្យ ពីការជាវ Samsung Galaxy S21 Series 5G ចំនួន ៣ សប្តាហ៍ គឺចាប់ពីថ្ងៃ០១ ខែមេសា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថាក្រុមហ៊ុន សាមសុង នឹងបន្តធ្វើការចាប់ឆ្នោតផ្សងសំណាងរកអតិថិជន ដែលមានសំណាងឈ្នះនូវមហារង្វាន់ធំ និងពិសេសអស្ចារ្យមិនធ្លាប់មានដដែល ដោយមិនមានការកាត់បន្ថយចំនួនអ្វីឡើយ ហើយក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោតទៅតាមកាលបរិច្ឆេទខាងក្រោមនេះដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ចាប់លើកទី ១ ៖ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១
- ចាប់លើកទី ២ ៖ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១
- ចាប់លើកទី ៣ ៖ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១
- ចាប់លើកទី ៤ ៖ ថ្ងៃទី 06 ខែមិថុនា ឆ្នាំ ២០២១
កំពូលមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនឹងត្រូវផ្តល់ជូនអតិថិជនមហាសំណាងរួមមានដូចជា ៖
* ម៉ូតូ Honda ADV សរុប ៤ រង្វាន់
* ម៉ូតូ Honda ZOOMER X សរុប ៤ រង្វាន់
* ទូរទស្សន៍ Samsung 75 អ៊ីញ សរុប ១២ រង្វាន់
* Samsung ថេប្លេត A7 សរុប ២៤ រង្វាន់
អ្វីដែលកាន់តែពិសេស និងរីករាយបំផុតនោះគឺ លោកអ្នកនឹងទទួលបានរង្វាន់ភ្លាមៗជាច្រើនដូចជា ៖
- ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W)
- ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover)
- បញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី (រយៈពេល ១ ឆ្នាំចាប់គិតពីថ្ងៃជាវ)
ក្រុមហ៊ុន សាមសុង នឹងធ្វើការចាប់ឆ្នោតស្វែងរកអតិថិជនមហាសំណាង ពីការទិញ Samsung Galaxy S21 5G ស៊េរី តាមរយៈការផ្សាយផ្ទាល់ក្នុងកម្មវិធី A1 Twist Concert លើកញ្ចក់ទូរទស្សន៍ MyTv ចាប់ពីម៉ោង ១១:០០-១២:០០ ថ្ងៃត្រង់។ សម្រាប់អ្នកឈ្នះទាំងអស់ ក៏នឹងត្រូវធ្វើការប្រកាសក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ សាមសុង ផងដែរ។
ប្រញាប់ឡើង! កំពូលមហារង្វាន់ដ៏ធំអស្ចារ្យទាំងអស់នេះ កំពុងរង់ចាំលោកអ្នកហើយ។
សាមសុង ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future)។ សាមសុង ជាទីទុកចិត្តបំផុត៕
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]