រាជធានីភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ១៩៩១។
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៣ឆ្នាំជាប់គ្នាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩ និង ២០២០, ដោយ The Global Banking and Finance Review។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីអបអរសាទរខួបលើកទី ៥ ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនរឹងមាំដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ធ្វើការផ្តល់រង្វាន់ជូនដល់អតិថិជន ដែលបានគាំទ្រក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ តាមរយៈការផ្តល់ប្រាក់រង្វាន់ដល់អតិថិជនចំនួន៥នាក់ ជារៀងរាល់ខែ ដែលម្នាក់ៗនឹងទទួលបាន ៥ លានរៀល។
ការជ្រើសរើសរកអ្នកឈ្នះរង្វាន់នេះមានរយៈពេល ៥ ខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។
អតិថិជនចាស់ដែលមានបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព និងអតិថិជនដែលទិញ និងទទួលបានបណ្ណសន្យារ៉ាប់រងថ្មីពី សុវណ្ណាភូមិ ឡាយហ្វ៍ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នឹងមានឱកាសការជ្រើសរើសរកអ្នកឈ្នះប្រាក់រង្វាន់ ៥ លានរៀល ចំនួន ៥នាក់ រៀងរាល់ខែ ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២១ ។
អតិថិជនដែលឈ្នះប្រាក់រង្វាន់នឹងត្រូវបានជ្រើសរើសដោយប្រព័ន្ធជ្រើសរើសស្វ័យប្រវត្តិ (Automated Selection System) ដែលនឹងត្រូវផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុក សុវណ្ណាភូមិ ឡាយហ្វ៍ នៅរៀងរាល់ខែនីមួយៗ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២១៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]