ថៃ៖ មហាជនជាច្រើន ប្រាកដជាបានស្គាស់ពីតារាសម្ដែងស្រីវ័យក្មេងគឺ Pinky Savika ដែលនាងគឺជាក្មេងស្រីដ៏ស្រស់ស្អាត និងមានមន្តស្នេហ៍ ព្រមទាំងមានទេពកោសល្យក្នុងការសម្ដែងរឿងភាគជាច្រើននិងមានភាពល្បីល្បាញក្នុងរង្វង់សិល្បៈជួរមុខថៃ។

Pinky Savika
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ​និងមានពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកោ ឆ្នាំ២០២១ នេះក្នុងរយៈពេល៤ថ្ងៃគឺប្រជាជនខ្មែរយើងជឿថាកំឡុងពេលនេះគឺជាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និងមានទេវតាដែលជាកូនកបិលមហាព្រហ្ម នាងទាំង៧ ដោយមានការផ្លាស់វេនគ្នា ចុះមកតាមថែរក្សាប្រជាជនទាំងនៅឋានកណ្ដាលយើងមួយនេះ ។សម្រាប់ប្រទេសថៃដែលជាប្រទេសជិតខាងយើងវិញក៏គេមានជំនឿ និងប្រារពពិធីមួយនេះដូចគ្នា។

ក្នុងរយៈពេលថ្មីៗនេះ តារាសម្ដែង Pinky នាងបានបង្ហោះរូបជាច្រើនសន្លឹក ចូលទៅក្នុងបណ្ដាញសង្គម ដែលនាងបានរៀបចំថតធ្វើជាទេវតាសង្ក្រាន្ត ឆ្នាំថ្មី នៃពុទ្ធសករាជ ២៥៦៤ ឈានចូល ពុទ្ធសករាជ ២៥៦៥ក្នុងថ្ងៃខាងមុខនេះ ។ ការស្លៀកពាក់ជាឈុតទេវតាមួយនេះបានលើកសម្រស់របស់នាងបន្ថែមមួយកម្រិតទៀត រហូតមានហ្វេនៗជាច្រើននាក់បានចូលទៅខមិន សរសើរពីរូបសម្រស់របស់ដ៏ស្រស់ប្រិមប្រិយ និងភាពសាកសមរបស់ នាងមិនដាច់៕

Pinky Savika
Pinky Savika
Pinky Savika
Pinky Savika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]