មនុស្សយើងម្នាក់ៗប្រាកដណាស់ គ្មាននរណាម្នាក់ដែលចង់កើតទុក្ខបុកម្និញជាមួយនឹងរឿងរ៉ាវ ដែលបានកន្លងផុតហួលទៅនោះទេ បន្តែមានអតីតកាលខ្លះបានលោងបន្លាច ជីវិតពួកគេ និងបានធ្វើឱ្យពួកគេមានភាពសោកស្ដាយ និងមានវិប្បដិសារី គ្មានសេចក្ដីសុខក្នុងចិត្ត និងរឿងមួយចំនួនទៀតទោះចង់លុបចេញពីខួរក្បាលក៏មិនអាចបំភ្លេចបានដែរ។
តែសម្រាប់មនុស្សមួយចំនួនធំពួកគេតែងតែមានភាពសោកស្ដាយចំពោះរឿងរ៉ាវដែលសំខាន់ៗក្នុងជីវិត ហើយពួកគេតែងតែគិតថាបើសិនជាទាញពេលវេលានោះត្រឡប់ក្រោយមកវិញបានគេនឹងមិនឱ្យរឿងទាំងអស់នោះកន្លងហួសដោយភាពឈឺចាប់និងមានភាពស្ដាយក្រោយបែបនេះទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថាភាពសោកស្ដាយរបស់មនុស្សទាំងអស់នោះមានអ្វីខ្លះទៅអានទាំងអស់គ្នា៖
១. ពេលវេលាៈ
អ្នកដឹងទេថាពេលវេលាវាពិតជាមានតម្លៃប៉ុណ្ណា សូម្បីតែមួយវិនាទីឡើងទៅ តែអ្នកទាំងអស់គ្នាបានមើលរំលងវា ដោយអ្នកទាំងអស់គ្នាបានចំណាយពេលដោយឥតប្រយោជន៍ជាមួយនិងរឿងដែលធ្វើឱ្យអ្នកមិនរីកចម្រើនទៅមុខ មិនតែប៉ុណ្ណោះថែមទាំងអាចបំផ្លាញអនាគតរបស់អ្នកក៏មាន ក្នុងនោះមនុស្សមួយចំនួនទៀតមានទម្លាប់ពន្យាពេលវេលាជាមួយនិងកិច្ចការតូចៗ ដែលក្លាយទៅជាទម្លាប់ដល់ការពន្យាពេលក្នុងការសម្រេចជាមួយរឿងរ៉ាវសំខាន់ៗជាច្រើនទៀត ដោយអ្នកចាប់ផ្ដើមចាប់ទុកថាពេលវេលាលេងសំខាន់ទៀតហើយ អ្នកលែងចង់មើលម៉ោង អ្នកលែងចង់គោរពពេលវេលា ពីមួយថ្ងៃទៅមួយថ្ងៃអ្នកវាបានធ្វើឱ្យអ្នក ដុនដាបទៅៗ មិនរីកចម្រើន ទម្រាំអ្នកដឹងខ្លួនថាខ្លួនឯងពិតជាចោលពេលវេលចោលឥតប្រយោជន៍វាស្ទើតែហួសពេលទៅហើយ។
២.សុខភាពៈ
តើអ្នកដឹងទេថា សុខភាពគឺជាអ្វីគ្រប់យ៉ាងនៃជីវិតរបស់យើង បើអ្នកបានបាត់បង់សុខភាពទៅហើយនោះគឺហាកបីដូចជាបានបាត់បង់អ្វីៗគ្រប់យ៉ាងដូចគ្នា។ រាល់ថ្ងៃអ្នកបានខិតខំរកស៊ីធ្វើការដើម្បីជីវិត ចុះអ្នកមានដែលធ្លាប់បានគិតទេថាពេលដែលអ្នកខិតខំមិនគិតដស់សុខភាពតើវានិងទៅជាយ៉ាងណា យើងមិនអាច លុយដែលខំរកបានរាប់ម៉ឺនដុល្លារមកទិញសុខភាពយកមកវិញបាននោះទេ ។ សូម្បីតែរឿងតូចតាចក៏អ្នកមិនគិតដល់ដែរ ដូចជាការហាត់ប្រាណ ឬ របបអាហារផ្សេងក៏អ្នកមិនគិតដល់ថារបស់ណាគួរញាំរបស់ណាមិនគួរញាំ និងពេលណាគួរញាំពេលណាមិនគួរញាំ នេះហើយជាទម្លាប់ដែលអ្នកមិនបានចាប់អារម្មណ៍វាសូម្បីតែបន្តិច នៅពេលដល់ថ្ងៃមួយអ្នកបានសោកស្ដាយ ជាមួយនិងទម្លាប់ទាំងអស់នេះ ហើយចាប់ផ្លើមគិតថា ជីវិតមួយនេះគឺ មានតែមួយទេ។
៣. ការទុកចិត្តលើមនុស្សខុសៈ
តើអ្នកដឹងទេមិត្តភាព ឬទំនាក់ទំនង មិនថាស្នេហា មិត្តភ័ក្តិ ឬក៏អ្វីផ្សេងនោះទេ គឺសុទ្ធសឹងតែកើតចេញពីសេចក្ដីស្រឡាញ់និងសេចក្ដីទុកចិត្តគ្នាទៅវិញទៅមក។ ប៉ុន្តែអ្នកមិនដឹងទេថាមនុស្សទាំងអស់នោះរាប់អានអ្នកដោយស្មោះពីចិត្តឬក៏អត់នោះទេ ឬមួយគេរាប់អានយើងដោយគ្រាន់តែផលប្រយោជន៍របស់គេ។
នេះហើយជាសំនួរគ្មានចម្លើយ ដោយសារពួកគេមិនអាចមើលធ្លុះពីជម្រៅដួងចិត្តរបស់ពួកគេទាំងនោះបានទេ រហូតដល់ថ្នាក់មានមនុស្សជាច្រើនបានទទួលរងនូវអារម្មណ៍មិនល្អ និង រងគ្រោះដោយសារការទុកចិត្ត លើមនុស្សដែលខ្លួនស្រឡាញ់ព្រមទាំងមិននឹកស្មានដល់ថា គេជាមនុស្សដែលមានពិសពុលបែបនេះ ។នេះហើយជារឿងដែលធ្វើឱ្យពួកគេសោកស្ដាយ ក្នុងជីវិត មិនអាចបំភ្លេចបាន ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងមនុស្សនៅជុំវិញខ្លួន។
៤. មិនបានចាប់យកឱកាស
ការមកដល់នូវឳកាសណាមួយ គឺភាគច្រើនមានតែម្ដងនោះទេ បើសិនជាយើងបណ្ដោយឱ្យវាកន្លងផុតហួសទៅនោះវាពិតជាសោកស្ដាយ ខ្លាំងណាស់ ។ សម្រាប់មនុស្សយើងនៅពេលដែលមានឱកាសមកដល់ មិនថាការងារ ការសិក្សា ឬរឿងផ្សេងៗនោះទេ ពួកគេតែងតែមានគំនិតមួយថា កុំទាន់អាល ចាំមើលសិន សមត្ថភាពមិនដល់ ចាំបន្ទិចទៀត ចាំពេលក្រោយ ទាំងនេះជាការរារេកចិត្ត ដែលវាស្មើរនិងមិនព្រមឱ្យខ្លួនឯងបានអភិវឌ្ឍន៍ទៅមុខដូចអ្នកដ៏ទៃ។ មនុស្សដែលបានចាប់យកឱកាសពួកគេទាំងនោះបានគឺមានគំនិតនៅក្នុងចិត្តរបស់ពួកគេរួចស្រេចទៅហើយថា នោះគឺជាឳកាសមាសឳកាសឳកាសប្រាក់ ហើយពួកគេទាំងនោះភាគច្រើនធ្វើ ដំណើរទៅមុនយើងមួយជំហានបាត់ទៅហើយ ជួនកាលឳកាសទាំងនោះបានធ្វើឱ្យគេទាំងនោះរីកចម្រើនជាងយើងរាប់រយដងឯនោះ។ ទាំងនេះវាបានធ្វើឱ្យយើងមានភាពសោកស្ដាយ និងស្ដាយក្រោយ ជាមួយឳកាសទាំងអស់នោះតែវាបានកន្លងផុតទៅហើយ។
៥. បាត់បង់មនុស្សស្រឡាញ់ខ្លួន និងមនុស្សខ្លួនស្រឡាញ់ៈ
រឿងទាំងពីនេះគឺមានភាពខុសគ្នា
· បាត់បងមនុស្សដែលស្រឡាញ់ខ្លួនៈ ត្រង់ចំនុចនេះគឺ មិនថាស្នេហា គ្រួសារ មិត្តភ័ក្តិ ឬមិត្តភាពផ្សេងៗ អ្នកនិងស្ដាយក្រោយអស់មួយជីវិតរបស់អ្នកនៅពេលដែលគេចាកឆ្ងាយពីអ្នកលែងត្រឡប់មកជារាងរហូត អ្នកនិងនិកឃើញជាមួយទង្វើល្អៗ ស្នាមញញឹមមករកអ្នក ក្ដីស្រឡាញ់ដែលអស់ពីចិត្ត ទាំងនេះវាបានធ្វើឱ្យអ្នកសោកស្ដាយ ជាខ្លាំង ប៉ុន្តែ វាបានហួសពេលទៅហើយ ទំរាំអ្នកបានយល់ពីតម្លៃនៃបេះដូងរបស់គេចំពោះខ្លួន។
· មនុស្សដែលខ្លួនស្រឡាញ់ៈ មិនថាស្នេហា គ្រូរសារ មិត្តភាពផ្សេងៗ ពិតណាស់បើសិនជាពួកគេឃ្លាតឆ្ងាយទៅ នោះគឺមានតែភាពសោកស្តាយ ហើយពិតណាស់ពួកគេទាំងអស់នោះគឺតែងតែលួចបន្ទោសខ្លួនឯង ថាមិនព្រមថែរក្សាអ្នកទាំងអស់នោះឱ្យអស់ពីសមត្ថភាព តែបើសិនរឿងរ៉ាវទាំងអស់ មានដើមហេតុមកពីយើងវិញនោះគឺវាពិតជាមានវិប្បដិសារីអស់មួយជីវិត ដូចជាការធ្វេសប្រហេស និងការមិនប្រុងប្រយ័ត្នរបស់យើងជាដើម។
៦. មិនបានសម្រេចនូវក្ដីសុបិន្តៈ
សម្រាប់ចំនុចនេះគឺសមដៅទៅដល់មនុស្សដែលមានវ័យចំណាស់ដែលលេងមានពេលវេលាច្រើនសម្រាប់បំពេញក្ដីស្រម៉ៃរបស់ពួកគេ ដោយក្នុងនោះកាលពីពួកគេនៅវ័យក្មេងម្នាក់ៗតែងតែ មានគោលដៅ និងមាននូវក្ដីសុបិន្តរៀងៗខ្លួន សម្រាប់ជីវិតរបស់ពួកគេ។ ប៉ុន្តែក្ដីសុបិនទាំងនោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចបានសម្រេច ដោយគ្រាន់តែគិតៗនោះទេគឺត្រូវមានឆន្ទៈក្នុងការធ្វើ និងភាពតស៊ូអំណត់ជំនះរាលឧបសក្គទាំងអស់ ទាំងនេះហើយបានធ្វើឱ្យមនុស្សមួយចំនួនធំមានការសោកស្ដាយ ដោយមិនព្រមខិតខំកាលពីនៅក្មេងដើម្បីសម្រេចនូវក្ដីសុបិន្តដែលធ្លាប់ បានកំណត់ទុកនៅក្នុងបេះដូង ហើយការសោកស្ដាយនេះវាបានហួសពេលទៅហើយ ព្រោះពេលនេះវាស្ទើរតែគ្មានពេលសម្រាប់បំពេញក្ដីស្រម៉ៃមួយនេះឱ្យសម្រេចនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]