យល់ដឹង៖ ជីវិតប្តីប្រពន្ធងាយនឹងឈានដល់ទីបញ្ចប់បំផុតនោះគឺ ការផិតក្បត់។ ត្រូវចាំថា គ្មានអ្វីដែលឈឺចាប់ ជាងនៅពេលដែលដឹងថា ប្តីឬប្រពន្ធខ្លួន លួចមានទំនាក់ទំនងជាមួយ អ្នកផ្សេងនោះទេ។
តើអ្នកនឹងធ្វើបែបណា ប្រសិនបើថ្ងៃណាមួយអ្នកដឹងថាប្ដីឬប្រពន្ធរបស់អ្នក លួចមានស្រី ឬតាមទាន់ពេលប្ដីឬប្រពន្ធកំពុងតែដេកជាមួយស្រីឬប្រុសខាងក្រៅ?ជាសំណួរដែលមិនគួរសួរ ជាសំណួរ ដែលមនុស្សស្រី ប្រាកដជាឆ្លើយមកទាំងកំហឹង និងជាសំណួរ ដែលមនុស្សស្រី ព្យាយាម មិនចង់ឱ្យមានរឿងបែបហ្នឹងកើតឡើងឡើយ តែអ្វីៗយើងមើលមិនដឹងទេថា ថ្ងៃក្រោយ ប្ដីឬ ប្រពន្ធ របស់យើងនឹងប្រែប្រួលទៅជាយ៉ាងណានោះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិត បើសួរថាបើសួរថា អ្នកនឹងធ្វើយ៉ាងណាពេលតាមទាន់ប្តីរឺ ប្រពន្ធផិតក្បត់! ប្រពន្ធ ប្តីប្រាកដជាឆ្លើយថា កាប់មីស្រីអាប្រុស ហ្នឹង វ៉ៃមីស្រីហ្នឹង ជះទឹកអាស៊ីត ញាត់នេះ ឬញាត់នោះ។ ត្រូវហើយ គ្មានមនុស្សស្រី រឺ ប្រុស ណាសប្បាយចិត្ត ឬអាចទ្រាំបាននឹងរឿងបែបហ្នឹងឡើយ តែសូមឱ្យឧត្តមភរិយា ឬឧត្តមស្ត្រី សូមអ្នកគិត និងគ្រប់គ្រងចិត្តខ្លួនឯងឱ្យបានល្អ ប្រសិនបើអ្នកជួបរឿងបែបហ្នឹង មុននឹងអ្នកទៅវាយធ្វើបាបស្រីនោះ សូមអ្នកនឹកឃើញផងថា៖
បើទម្ពក់មិនទៅ ភ្នៅក៏មិនវាមកដែរ មិនមែនសុខៗគេក៏មកដណ្ដើមពីយើងបានងាយស្រួលទេ បើប្ដីរឺប្រពន្ធយើងល្អមែន គេមិនបណ្ដោយឱ្យខ្លួនទៅជាប់ពាក់ព័ន្ធនឹងស្រីញី ប្រុសឈ្មោលខាងក្រៅឡើយ។
មកពីមនុស្សវាថោកដូចគ្នា ទើបវារកគ្នាឃើញបែបហ្នឹង ធ្វើរឿងបែបហ្នឹង បើយើងទៅវ៉ៃ រករឿងគេ បើជ្រុលដៃ គឺយើងជាអ្នកខុស យើងនឹងមានទោស បើយើងមានបញ្ហា ដោយសារតែរឿងស្មោគគ្រោកបែបហ្នឹង កូនយើងនឹងបាត់បង់ភាពកក់ក្ដៅពីម្ដាយនិងឪពុកបើយើងអត់ធ្មត់ ទប់ចិត្តមិនបានក្នុងពេលហ្នឹង នោះយើងនឹងកើតតែចិត្តក្ដៅក្រហាយ ជួបតែទុក្ខ។
សូមអ្នកគិតត្រឹមម្យ៉ាងថា អ្នកមានកូន ដែលត្រូវមើលថែ ទោះគ្មានប្ដីឬ ប្រពន្ធចោលម្សៀតនោះ ក៏យើងអាចរស់បាន មើលថែ ចិញ្ចឹមកូន និងខ្លួនឯងបានដែរ មិនបាច់ទៅរករឿង ដាក់បណ្ដាសា នាំតែជាប់កម្ម ជាតិក្រោយមកជួបរឿងបែបហ្នឹងទៀតទេ ចាត់ទុកថា ដោះលែងឱ្យមនុស្សធន់ហ្នឹង ទៅរស់នៅជាមួយគ្នាទៅ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]